កាតុ ចាយជាង ១ម៉ឺន ដុល្លារ ព្យាបាលស្វាមីត្រឹម ១យប់

ភ្នំពេញ៖ បន្ទាប់ពីបានបញ្ជូន ស្វាមី ទៅព្យាបាលនៅ ប្រទេសវៀតណាម កាលពីថ្ងៃទី៤ ខែមិថុនា ត្រូវបានប្រភពពី សាច់ញាតិបង្ហើបថា តារាកំប្លែង អ្នកនាង កាតុ ចាយជាង១ម៉ឺនដុល្លារ គ្រាន់តែព្យាបាលស្វាមីត្រឹម១ថ្ងៃ ។

កាលពីថ្ងៃទី ៤ ខែមិថុនាកន្លងទៅនេះ លោកខ្យងបានធ្លាក់ខ្លួនឈឺខ្លាំង ដាច់សរសៃឈាមបេះដូង អាការៈធ្វើទុក្ខខ្លាំង ត្រូវបញ្ជូនទៅព្យាបាល នៅប្រទេសវៀតណាម ទាំងយប់។

ក្រោយពីបានទៅដល់ ប្រទេសវៀតណាម បានមួយ ១នៅពេលនេះអាការៈ លោកខ្យង បានធូស្រាលហើយ ។

ដោយឡែកការចំណាយ ក្នុងការព្យាបាលគឺចាយ អស់ជាង ១ម៉ឺនដុល្លារ ត្រឹមតែមួយថ្ងៃ តែបើទោះជាអស់ យ៉ាងណាក៏ដោយ ក៏អ្នកនាង កាតុមិនស្តាយ ដែលសំខាន់គឺស្វាមី នាងបានជានិង ឆ្លងផុតពីគ្រោះអាក្រក់នេះ ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកកាលពីឆ្នាំ២០១៤ ថា តារាកំប្លែងស្រីសម្បូរ វោហារស័ព្ទមិនចេះរីងស្ងួត អ្នកនាង សុខ ចាន់ធីតា ហៅ កាតុ ត្រូវឃ្លាត ឆ្ងាយពីការងារសិល្បៈ ព្រោះជាប់ភារកិច្ចសម្រាលកូន ។ បន្ទាប់ពីសម្រាលកូនរួច មិនទាន់រឹងដៃរឹងជើង ស្រួលបួលផង ក៏ ស្រាប់តែតារារូបនេះ បានប្រញាប់ប្រញាល់ វិលរកសិល្បៈវិញភ្លាមៗ ព្រោះតែខ្លាចបាត់ ឱកាសប្រមូលប្រាក់ ។

ស្វាមី របស់អ្នកនាង កាតុ ឲ្យដឹងថា ក្រោយ ពីសម្រាលកូនរួចរាល់ ភរិយារបស់លោក មានសុខភាពល្អទាំងម្តាយ និងកូន គ្មានអ្វីជាបញ្ហាចោទនោះទេ ។ សម្រាប់ការផ្អាកការងារសិល្បៈ គឺផ្អាក មិនយូរទេ ព្រោះភរិយារបស់លោក មានការងារច្រើន ឈប់យូរមិនកើតទេ ។

លោក ខ្យង បានប្រាប់ទៀតថា “ ក្រោយពីសម្រាលកូនរួច ភរិយារបស់ខ្ញុំ គាត់មិនឈប់ពីសិល្បៈយូរទេ គឺគាត់ ចំណាយពេលតែ១ខែ ដើម្បីមើល ថែខ្លួន ឲ្យរឹងដៃរឹងជើងបន្តិច គាត់នឹងត្រឡប់ទៅធ្វើការជាធម្មតាវិញ ព្រោះការងារ របស់គាត់មានការរវល់ច្រើន បើឈប់ច្រើនជាងនេះ មិនកើតទេ។ ជាក់ស្តែងនៅក្នុងពេលឆាប់ៗនេះ ទស្សនិកជនអាច និងចាប់ផ្តើមឃើញវត្តមានភរិយាខ្ញុំ នៅលើកញ្ចក់ទូរទស្សន៍វិញ ផងក៏ដឹង ” ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload