ដល់ពេលឃើញមុខហ្ស៊ីន របស់តារាកូរ៉េល្បីៗ មិនទាន់ប្រើ Photoshop ទើបដឹងថាយ៉ាងណា!

កូរ៉េខាងត្បូង៖ តារាចម្រៀងទាំងអស់ នៅក្នុងផលិតកម្ម SM ត្រូវបានគេដឹងថា សុទ្ធតែមានរូបសម្ផស្សស្រស់ស្អាត ស្រស់សង្ហារ ក្នុងចំណោមតារាដទៃ ក្នុងផលិតកម្មផ្សេងៗ។

គេហទំព័រកូរ៉េមួយ បានបង្ហាញនូវរូបថតមុន និងក្រោយកែខៃ ក្នុងកម្មវិធីPhotoshop របស់តារាកូរ៉េប្រុស ស្រី ក្នុងផលិតកម្ម SM ។ ហើយក្នុងនោះដែរ ទោះបីជាតារាកូរ៉េទាំងអស់នេះ ស្រស់ស្អាត សង្ហារខ្លាំងប៉ុណ្ណាក៏ដោយ ក៏មិនមានន័យថា ពួកគេមិនដែលសុំជំនួយពីកម្មវិធីកែខៃរូបតាមកំព្យូទ័រនោះដែរ ពោលគឺពួកគេតែងតែចង់បានសាច់មុខម៉ត់រលោងឥតខ្ចោះជានិច្ច។ 

ជាការពិត ក្រោយពេលបានឃើញរូបសម្រស់តារាកូរ៉េ មុន និងក្រោយកែខៃតាមកម្មវិធី Photoshopរួចមក បានធ្វើឲ្យអ្នកគាំទ្រមានការតក់ស្លុតយ៉ាងខ្លាំង ដែលមិននឹកស្មានថា ពួកគេបានប្រើប្រាស់កម្មវិធីផ្លាស់ប្តូរសម្រស់ មួយទំហឹងបែបនេះសោះ៕

តោះមើលសម្រស់របស់តារាកូរ៉េ ក្នុងផលិតកម្មSM មុន និងក្រោយកែខៃតាមកម្មវិធី Photoshop ទាំងអស់គ្នា៖ 

ប្រភព ៖
Koreaboo

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកក៏មាន តារាចម្រៀងស្រីកូរ៉េម្នាក់ នាង Seolhyun បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ពេលឃើញរូបសម្រស់របស់នាង ដោយមិនប្រើកម្មវិធី Photoshop។

អ្នកគាំទ្រស្លុតចិត្តជាខ្លាំង នៅពេលពួកគេឃើញ រូបថតហ្សុីន របស់តារាចម្រៀងសមាជិកក្រុម AOA នាង Seolhyun ដោយមិនមានការកែឆ្នៃ តាមរយៈកម្មវិធីកែសម្រួលរូបភាព Photoshop រួចមក។

មនុស្សភាគច្រើន ធ្លាប់ស្គាល់រួចមកហើយថា កម្មវិធីកែសម្រួលរូបភាព Photoshop ត្រួវបានគេប្រើប្រាស់នៅទូទាំងពិភពលោក ដើម្បីកែឆ្នៃរូបភាពនានា ជាពិសេសរូបថតតារាៗ ឲ្យមានភាពស្រស់ស្អាតជាងរូបថតពិត ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។ ប៉ុន្តែបើដូចនេះ អ្នកគាំទ្រតារាៗក្នុងដួងចិត្តរបស់ពួកគេ នឹងទៅជាយ៉ាងណា ប្រសិនបើការកែសម្រួលរូបថត តារាទាំងនោះឲ្យស្អាតខ្លាំងជ្រុល ខុសពីធាតុដើម?

ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនិយមលេងអុិនធឺណែត មួយចំនួនជាពិសេសបុរសៗ បានលើកយករូបថតធម្មជាតិ ដោយមិនមានការកែសម្រួល របស់តារាចម្រៀង សមាជិកក្រុម AOA នាង Seolhyun មកពិភាក្សាឃើញថាពួកគេមានការខកចិត្តជាខ្លាំង។ ពួកគេបានដាក់មតិដូចខាងក្រោម៖

"ស្អាតអត់? នាងខ្មៅសោះ ម៉េចបានទៅស និងស្អាតដូចនេះអ្នកទាំងអស់គ្នា?"

"មើលទៅរាង និងមុខរបស់នាង ពិតជាសាមញ្ញណាស់ បើប្រៀបទៅតារាផ្សេងទៀត!"

"មើលទៅ! នាងនៅតែស្អាតដូចមុនអត់?"

"សម្រស់របស់នាងមិនស្អាត ដូចក្នុងរូបថតនោះទេ នៅពេលដែលនាងលេចមុខក្នុងខ្សែភាពយន្ត"៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload