សម្រាប់​អ្នក​ចង់​ស្គម​ គួរ​កុំ​ញុំ​អាហារ​ទាំង​៤​មុខ​នេះ​

ជួនកាលអ្នកតែងតែចង់ស្រកគីឡូតែព្យាយាមអត់អាហារហើយនៅតែមិនស្គម រួចអ្នកក៏បោះបង់វាចោល តែអ្នកមិនមែនដោយសារអ្នកមិនព្យាយាមនោះទេ គឺអ្នកមិនទាន់បានដឹងពីប្រភេទអាហារដែលត្រូវញុំនិងអាហារគួរតម ។ ខាងក្រោមនេះជាបញ្ជីអាហារ៥ប្រភេទអ្នកដែលគួរតមដើម្បីឲ្យស្រកគីឡូក្នុងនោះមាន ៖

១.ទឺកសូដា ៖

អ្នកដែលទទួលទានភេសជ្ជៈភាគច្រើនគឺដឹងហើយថា យើងតែងទទួលទានទឹកសូដាលាយជាមួយទឹកនានា ដែលនេះជាការនាំឲ្យឡើងគីឡូមួយដោយមិនបានចាំអារម្មណ៏ ដោយសារទឹកសូដា១កំប៉ុងមានដល់ទៅ១៥០កាឡូរី និងស្ករចំនួន៤០ក្រាម ដែលវាពិតជាច្រើន ។

២.ដំឡូងបំពង ៖

នៅអាមេរិកដំឡូងជាបន្លែមួយដែលគេទទួលទានញឹកញាប់ជាងគេ ហើយមុខម្អូបដែលគេចូលចិត្តចម្អិនទៀតនោះ គឺដំឡូងបំពង តែគួរស្តាយណាស់ដែលម្អូបដ៏ឆ្ញាញ់នេះជាអ្នកធ្វើឲ្យអ្នកឡើងគីឡូយ៉ាងខ្លាំង ។ យោងតាមការសិក្សារបស់ New Englang Journal of Medicine បានរកឃើញថា មនុស្សទូទៅអាចឡើងគីឡូដល់ទៅ១,៥គីឡូ(ជាមធ្យម)ក្នុងរយៈពេល៤ឆ្នាំ ដោយគ្រាន់តែអ្នកញុំដំឡូងបំពងនេះ មិនសូវញឹកញាប់ហើយក្នុងចំនួនបន្តិចបន្តួចក៏ដោយ ។

៣.សាច់ក្រហម ឬសាច់កញ្ចប់ ៖

មានដូចជា សាច់ក្រហម, សាច់ជ្រូកBacon, Sausageសាច់មាន់, Hot Dog ជាដើម ដែលរបស់ទាំងនោះជួយឲ្យអ្នកឡើងគីឡូបានលឿន ព្រោះអាហារទាំងនោះសំបូរទៅដោយសារធាតុខ្លាញ់ដែលវាធ្វើឲ្យបង្កបង្កើតជាកាឡូរីកាន់តែច្រើន ។ មានទិន្នន័យជាឧទាហរណ៍ស្រាប់ដូចជា សាច់ជ្រូក Bacon ១ជំនិត មាន៤៣កាឡូរី Sausageសាច់ជ្រូកដុំ១មានដល់៧៥កាឡូរី តែមិនអីទេ បើអ្នកចង់ស្រកគីឡូមែន អ្នកអាចប្តូរទៅញុំទ្រូងមាន់វិញបាន ដោយវាសំបូរដោយប្រូតេអ៊ីននិងមិនសូវមានខ្លាញ់ដូចពពួកសាច់ខាងលើ ។

៤.ប្រភេទនំដែលបន្ថែមស្ករ ៖

សម្រាប់អ្នកដែលចូលចិត្តនំខេក នំCookie នំដូណាត់ផ្អែមៗ ប្រហែលជាខកចិត្តបន្តិចហើយ ដោយសារតែស្ករទាំងនេះបើអ្នកញុំច្រើន វាអាចនឹងធ្វើឲ្យឡើងគីឡូកាន់តែរហ័ស ជំនួសដោយការញុំនំផ្អែមទាំងនោះ អ្នកអាចញុំចេកឬBlueBerriesឬផ្លែឈើផ្សេងៗជំនួសបាន ព្រោះវាជាប្រភេទស្ករដែលមិនធ្វើឲ្យអ្នកឡើងទម្ងន់ ។

ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖


  • សម្រាប់​អ្នក​ចង់​ស្គម​ គួរ​កុំ​ញុំ​អាហារ​ទាំង​៤​មុខ​នេះ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:វីដេអូ
Tags: