Barcelona កំពុង​នាំ​មុខ​គេ​ក្នុង​នាំ​យក​ខ្សែ​បម្រើ​ដ៏​ល្អ​របស់​ Roma រូប​នេះ​

ក្លឹប Barcelona ត្រូវបានគេដឹងថាកំពុងនាំមុខគេក្នុងការប្រជែងយកខ្សែបម្រើសញ្ជាតិបូស្នីដ៏ល្អមួយរូបរបស់ក្លឹប Roma គឺកីឡាករ Miralem Pjanic ខណៈក្លឹបធំៗផ្សេងទៀតដូចជា PSG , Man Utd និង Real Madrud សុទ្ធតែចាប់អារម្មណ៍ដូចគ្នាផងនោះ ។

ខណៈយោងតាម La Gazzetta បានឲ្យដឹងថាគ្រូបង្វឹករបស់ក្លឹប Bacelona គឺលោក Luis Enrique បានបោះជំហានមុនក្លឹបផ្សេងៗទៀតដោយគាត់បានធ្វើការដាក់សំណើដេញថ្លៃប្រមាណជា៣០លានផោនចំពោះខ្សែបម្រើរូបនេះរួចស្រេចទៅហើយ ខណៈបច្ចុប្បន្នក្លឹប Roma កំពុងពិចារណានៅឡើយ ។

ជាការពិតមូលហេតុដែលក្លឹបជាច្រើនចាប់អារម្មណ៍ខ្លាំងលើកីឡាករ Pjanic ព្រោះរូបគេបានបង្ហាញទម្រង់លេងយ៉ាងល្អជាមួយក្លឹប Roma ក្នុងរដូវកាល 2015/2016 ដែលទើបកន្លងទៅនេះដោយគេបានស៊ុតបញ្ចូលទីចំនួនចំនួន១២គ្រាប់នឹង Assits ទៅឲ្យមិត្តរួមក្រុមចំនួន១៣លើកក្នុងការបង្ហាញខ្លួនចំនួន៤១ប្រកួត ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • Barcelona កំពុង​នាំ​មុខ​គេ​ក្នុង​នាំ​យក​ខ្សែ​បម្រើ​ដ៏​ល្អ​របស់​ Roma រូប​នេះ​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:វីដេអូ
Tags: