ជនគ្រឿងញៀន៧១នាក់ និងថ្នាំញៀន៦៤កញ្ចប់ ត្រូវកម្លាំងនគរបាល ខណ្ឌជ្រោយចង្វារ បង្ក្រាបបានរយៈពេល១ខែ

(ភ្នំពេញ)៖ របាយការណ៍បូកសរុបប្រចាំខែ របស់អធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ដែលភ្នាក់ងារ Fresh News ទទួលបាននារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ដើមខែមិថុនានេះ ពោលមានរយះពេល៣០ថ្ងៃ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍មូលដ្ឋាននាៗ ក្នុងខណ្ឌ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យរក្សាទុក ប្រើប្រាស់ និងជួញដូរគ្រឿងញៀនចំនួន៧១នាក់ ដោយដកហូតវត្ថុតាងថ្នាំញៀនចំនួន៥៤កញ្ចប់តូច និង១០កញ្ចប់ធំផងដែរ»។

លោក ឯក សេរីវុធ អធិការរងទទួលផែនយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខណ្ឌលោក ហាស់ កំសាន្ត ថា ដោយការខិតខំប្រឹងប្រែង អនុវត្តន៍បទបញ្ជាដ៏ក្ដៅគគុក ពីនាយឧត្ដមសេនីយ៍ លោក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបង្ការ ទប់ស្កាត់រាល់បទល្មើសដែលកើតមាន ក្នុងមូលដ្ឋាន និងដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ ជាពិសេសអនុវត្តន៍គោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថភាពទាំង៩ចំណុចនោះ រយះពេល៣០ថ្ងៃនេះ កម្លាំងនគរបាលខណ្ឌ និងកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍មូលដ្ឋាន បានបើកកិច្ចសហការបង្ក្រាបជាក់ស្ដែង និងស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀន ចំនួន៦ករណី ដោយឃាត់ខ្លួនយុវជនជនជាប់សង្ស័យចាស់ក្មេងចំនួន១១នាក់ និងដកហូតថ្នាំញៀនចំនួន១៧កញ្ចប់តូច និង៩កញ្ចប់ធំដែលមានទម្ងន់ស្មើនិង២០,៧១ក្រាម ដែលជនត្រូវជាប់សង្ស័យទាំងនោះ បានរក្សាទុកធ្វើសកម្មភាពជួញដូរថ្នាំញៀន ដោយខុសច្បាប់។

ជាមួយគ្នានោះលោក ឯក សេរីវុធ បានបង្ហើបថា ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបរយៈពេល៣០ថ្ងៃ កម្លាំងសមត្ថកិច្ចយើង បានបង្ក្រាបករណីរក្សាទុកសារធាតុញៀនចំនួន៤ករណី ដោយឃាត់ខ្លួនយុវជនចាស់ក្មេងត្រូវជាប់សង្ស័យចំនួន៦នាក់ រួមទាំងរកឃើញដកហូតវត្ថុតាង ថ្នាំញៀនចំនួន៧កញ្ចប់តូច និង១កញ្ចប់ធំដែលមានទម្ងន់ស្មើនិង១,៦៨ក្រាម។

ដោយឡែក ក្នុងកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេល៣០ថ្ងៃនេះ ទាំងស្រាវជ្រាវ និងបង្ក្រាបជាក់ស្ដែង កម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បង្ក្រាបករណីប្រើប្រាស់គ្រឿងញៀនចំនួន២៧ករណី ដោយឃាត់ខ្លួនយុវជនសង្ស័យទាំងចាស់ទាំងក្មេងចំនួន៥៤នាក់ និងរកឃើញដកហូតថ្នាំញៀន៤,៤១ក្រាមផងដែរ។

លោក ឯក សេរីវុធ បានបញ្ជាក់ថា «ក្រោយឃាត់ខ្លួនជន ត្រូវជាប់សង្ស័យពាក់ព័ន្ធរក្សាទុក ប្រើប្រាស់ និងជួញដូរថ្នាំញៀនដោយខុសច្បាប់ទាំង៧១នាក់ រួមជាមួយវត្ថុតាងម៉ាទឹកកក ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វាររៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនជាបន្តបន្ទាប់ទៅកាន់អយ្យការសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមនិតិវិធីនៃផ្លូវច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ គួររំលឹកផងដែរថា ទាក់ទងនឹងបញ្ហាគ្រឿងញៀននេះ កាលពីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ កម្លាំងនគរបាលជំនាញ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានបង្ក្រាបនិងចាប់ខ្លួនមេ ចែកចាយគ្រឿងញៀនម្នាក ស្ថិតនៅក្រុម១១ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយដកហូតថ្នាំចំនួន៣កញ្ចប់ ទូរស័ព្ទ១គ្រឿង និងសម្ភារមួយចំនួនទៀត។

មន្រ្តីនគរបាលប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ សន ម៉ុងហេង អាយុ២៦ឆ្នាំ ស្រុកកំណើតភូមិ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយបច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត