ស្ថានភាព​ជំងឺ​ប្តី កា​តុ ថ្ងៃទី ០៦ ខែមិថុនា​នេះ​…

Videos


កាលពីពេលថ្មីៗនេះ អ្នកនាង កាតុ តារាកំប្លែងដែលលេចធ្លោមួយដួងប្រចាំប្រទេស អ្នកនាងមានទុក្ខជាទម្ងន់ដោយសារប្តីរបស់អ្នកនាងមានបញ្ហាសុខភាព ពោលគឺមានជំងឺដាច់សរសៃឈាមបេះដូង ដែលត្រូវបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាមភ្លាមៗ ។

ស្ថានភាព​ជំងឺ​ប្តី កា​តុ ថ្ងៃទី ០៦ ខែមិថុនា​នេះ​…

រហូតមកដល់ពេលនេះ បើតាមព័ត៌មានបានឱ្យដឹងថា ស្ថានភាពជំងឺប្តីរបស់អ្នកនាង កាតុ នៅមិនទាន់បានធូរស្រាលនៅឡើយទេ ពោលគឺកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ហើយពេលនេះអ្នកនាងក៏កំពុងតែព្រួយបារម្ភយ៉ាងខ្លាំង ។ ជាមួយនឹងក្តីបារម្ភពីសុខទុក្ខប្តីនេះដែរ អ្នកនាង កាតុ ក៏បានបង្ហាញអារម្មណ៍ចេញពីចិត្តក្នុងន័យថ្លែងអំណរគុណចំពោះប្រិយមិត្ត និង បងប្អូនដែលតែងតែព្រួយបារម្ភ និង យកចិត្តទុកដាក់ពីសុខទុក្ខប្តីរបស់នាង តាមរយៈការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា «ពេលនេះគាត់នៅបន្ទប់ ICU នៅឡើយ តែខ្ញុំចង់ថ្លែងអំណរគុណដល់បងប្អូន និង មិត្តៗទាំងអស់ដែលបន់ស្រន់ និង បួងសួងឱ្យគាត់ឆាប់ជាសះស្បើយពីជំងឺ ។ ពេលនេះខ្ញុំគ្មានអ្វីក្រៅពីលើកម្រាមដៃដប់ថ្លែងអំណរគុណ និង ជូនពរចំពោះបងប្អូន និង មិត្តៗទាំងអស់ជួបតែសេចក្តីសុខចម្រើនចៀសផុតពីជំងឺផងទាំងឡាយគ្រប់ៗក្រុមគ្រួសារ» ។

ស្ថានភាព​ជំងឺ​ប្តី កា​តុ ថ្ងៃទី ០៦ ខែមិថុនា​នេះ​…

នេះហើយជាអារម្មណ៍ពិតមួយដែលអ្នកនាង កាតុ ចង់ថ្លែងប្រាប់ដល់ប្រិយមិត្ត ហើយអ្នកនាងក៏បានបញ្ជាក់ប្រាប់ផងដែរថា ប្តីរបស់អ្នកនាងនៅពេលនេះគឺមិនទាន់រួចផុតពីគ្រោះថ្នាក់នៅឡើយ ដោយកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាប់ ។ ជាមួយគ្នានេះ ប្រិយមិត្តដែលតែងតែគាំទ្រនាង រួមនឹងមហាជនក៏បានចូលរួមជូនពរ និង បួងសួងសុំឱ្យស្វាមីរបស់អ្នកនាងឆាប់បានធូរស្រាល និង ជាសះស្បើយផងដែរ ។

ស្ថានភាព​ជំងឺ​ប្តី កា​តុ ថ្ងៃទី ០៦ ខែមិថុនា​នេះ​…

គួរបញ្ជាក់ដែរថា ប្តីអ្នកនាង កាតុ ត្រូវបានបញ្ជូលទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាមភ្លាមៗកាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៦ បន្ទាប់ពីមានបញ្ហាដាច់សរសៃឈាមបេះដូងពេលដែលកំពុងបំពេញការងារ ៕ សាកល

ស្ថានភាព​ជំងឺ​ប្តី កា​តុ ថ្ងៃទី ០៦ ខែមិថុនា​នេះ​…
ស្ថានភាព​ជំងឺ​ប្តី កា​តុ ថ្ងៃទី ០៦ ខែមិថុនា​នេះ​…
ស្ថានភាព​ជំងឺ​ប្តី កា​តុ ថ្ងៃទី ០៦ ខែមិថុនា​នេះ​…
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត