គ្រប់គ្នា​ហួស​ចិត្តទង្វើស្ត្រីរូបស្រស់ម្នាក់​នេះ

ខេត្តបន្ទាយមានជ័យ ៖ ​​ស្ត្រី​ម្នាក់​បាន​រង​ការ​ចោទប្រកាន់​​ថា ​​​ចូល​ទិញ​​គ្រឿង​អ​លង្ការក្រ​ឡៃ​​តែបាន​​បន្លំ​លួច​​ ដែល​ហេតុ​ការណ៍​នេះ បង្ក​​ការ​ភ្ញាក់​ផ្អើល​​នៅ​​ផ្សារ​រ៉ា​​ថ្មី​ ​ដោយស្ត្រីសង្ស័យ​ត្រូវឃាត់ខ្លួន​បាន​ កាលពី​ល្ងាច​ថ្ងៃ​ទី០៥ ​មិថុនា​ ២០១៦ ស្ថិត​នៅ​ភូមិ​​ប៉ោយប៉ែត សង្កាត់​​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ។

ស្ត្រី​សង្ស័យ​ខាងលើ​ឈ្មោះ​ឈួ​ន​ ពៅ​ អាយុ​៤៥​ឆ្នាំ​ មានទីលំនៅ​ក្នុង​ភូមិ​ត្រពាំង​វៀន​ ឃុំ​គោក​ចក ​ស្រុក​អង្គរធំ ​ខេត្តសៀមរាប ​។ចំណែក​ស្ត្រី​ឈ្មោះ​​ឈូក​ ស្រី​មុំ​ អាយុ​៣១​ឆ្នាំ ​ជា​អាជីវករ​​អ្នកលក់​គ្រឿង​​ក្រ​ឡៃ​ និង​អ៊ុតសក់ ​មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត ។

ប្រភពបន្តថា មុនពេលកើតហេតុ ស្ត្រីសង្ស័យ​​ធ្វើ​ជា​ចូលរក​​ទិញ​គ្រឿង​អ​លង្ការ ​តែ​​បន្លំ​លួចបាន​​​​ក្រវិល៤-៥គូ ​ជា​របស់​មាន​តម្លៃ​ថោក​ត្រឹម​តែ​១​គូ ១​ម៉ឺន​រៀល ​ឬ​ជាង​១​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ​។ ​ក្នុង​សកម្មភាពរបស់​​ស្ត្រី​សង្ស័យ មក​ធ្វើ​ជាមក​រក​​ទិញ​គ្រឿង​អ​លង្ការ ​តែ​​​នាង​ម្តង​សួរ​​ទិញ​នេះ​ ម្តង​សួរ​ទិញ​នោះ​ ​។ ​ទីបំផុត​ ម្ចាស់​ក៏ដើរ​​ចូល​ក្នុង​បន្ទប់​មួយ​​ភ្លែត ​ចេញ​មក​វិញ ​ស្រាប់តែ​បាត់​គ្រឿង​អស់​មួយ​ចំនួន។ ​ម្ចាស់​​គ្រឿង​​ ក៏​បានសួរ​នាំ​ស្ត្រីជនសង្ស័យនោះ​ ​តែ​បែ​រជា​​ឡាំប៉ា​ស្រាត​ខោអាវ​​នៅ​តែ​ខ្លួន​ននល​គក​ ដោយបដិសេធ​ន៍​ថា ​មិន​បាន​លួច​អ្វី​ទេ​ ។ ​តែមាន​​អ្នក​ឃើញ​ស្ត្រី​សង្ស័យនោះ បាន​​លាក់​​ក្នុង​ដៃពេល​ចាប់​ឆែក​ក៏​ឃើញ​ ទើប​មក​រាយ​ការណ៍ជូន​អាជ្ញាធរ​​​ចាប់​ឃាត់​ជន​សង្ស័យ​ប្រគល់​​ឱ្យ​​សមត្ថកិច្ច​តែ​ម្តង​។

​បើតាម​ប្រភពពីនគរបាល​​ប៉ោយ​ប៉ែ​ត​ប្រាប់​កោះសន្តិភាព​ នៅ​​ព្រឹក​ថ្ងៃ​ទី​០៦ ​មិថុនា ​នេះ​ថា ​ជនសង្ស័យ​បាន​សារភាព​ថា ​គេ​ពិតជា​បាន​​បន្លំ​លួច​គ្រឿង​កាឡៃ​នោះពិត​ប្រាកដ​មែន​។ តែ​យ៉ាងណា​ក៏​​ដោយ​ សមត្ថកិច្ច​ប្រាប់​ថា ​ជនសង្ស័យ​ត្រូវ​បាន​ដោះ​លែង​​​វិញ​ហើយ​ក្រោយ​ការ​​អប់រំ​តាម​​សំណូមពរ​របស់​ស្ត្រី​ជា​អាជីវករ​ ។