ជើង​ហោះ​ហើរ​ម៉ាឡេស៊ី​​​​រង​សម្ពាធ​ខ្យល់​​ម្សិល​មិញ​ បង្ក​ឲ្យ​អ្នក​ដំណើរ​​រង​របួស​​

ជើងហោះហើរមួយរបស់ម៉ាឡេស៊ី ដែលបានដឹកអ្នកដំណើរ៣៧៨នាក់ និងបុគ្គលិកបម្រើការលើយន្តហោះចេញពីក្រុងឡុងដុង ទៅកាន់ទីក្រុងកូឡាឡាំពួរ បានរងសម្ពាធខ្យល់ (Turbulence)ក្នុងពេលធ្វើដំណើរ កាលពីថ្ងៃអាទិត្យកន្លងទៅ បណ្ដាលឲ្យអ្នកដំណើរមួយចំនួនបានរងរបួស។

ជើង​ហោះ​ហើរ​ម៉ាឡេស៊ី​​​​រង​សម្ពាធ​ខ្យល់​​ម្សិល​មិញ​ បង្ក​ឲ្យ​អ្នក​ដំណើរ​​រង​របួស​​

សារព័ត៌មាន Channel News Asia បានឲ្យដឹងថា តាមសេចក្ដីថ្លែងការណ៍របស់របស់ក្រុមហ៊ុនអាកាសចរម៉ាឡេស៊ី ជើងហោះហើរ MH1 ដែលប្រតិបត្តិការដោយយន្តហោះ Airbus A380 បានរងសម្ពាធខ្យល់អំឡុងពេលធ្វើដំណើរនៅលើឈូងសមុទ្រ Bay of Bengal នៃប្រទេសឥណ្ឌាដែលបណ្ដាលឲ្យអ្នកដំណើរមួយចំនួន “រងរបួសតិចតួច”។

បើតាមកាសែត The Star របស់ម៉ាឡេស៊ី បានឲ្យដឹងថា មានមនុស្ស៣៤នាក់នៅលើយន្តហោះនោះបានរងរបួស។

ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនអាកាសចរម៉ាឡេស៊ីបានឲ្យដឹងថា យន្តហោះខាងលើបានទៅដល់ព្រលានយន្តហោះអន្តរជាតិកូឡាឡាំពួរដោយសុវត្ថិភាព ចំណែកក្រុមការងារជួយសង្គ្រោះ និងមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនក៏បានទៅពិនិត្យមើលជើងហោះហើរផងដែរ។

ជើង​ហោះ​ហើរ​ម៉ាឡេស៊ី​​​​រង​សម្ពាធ​ខ្យល់​​ម្សិល​មិញ​ បង្ក​ឲ្យ​អ្នក​ដំណើរ​​រង​របួស​​

ដោយឡែកសារព័ត៌មានក្នុងស្រុកម៉ាឡេស៊ី Bernama បានបង្ហាញរូបភាពមួយចំនួននៅលើយន្តហោះ ដែលគេឃើញមានរបស់របររបស់អ្នកដំណើរ និងសម្ភារៈជាច្រើនលើយន្តហោះនៅរាយប៉ាយពាសពេញ៕

ជើង​ហោះ​ហើរ​ម៉ាឡេស៊ី​​​​រង​សម្ពាធ​ខ្យល់​​ម្សិល​មិញ​ បង្ក​ឲ្យ​អ្នក​ដំណើរ​​រង​របួស​​ជើង​ហោះ​ហើរ​ម៉ាឡេស៊ី​​​​រង​សម្ពាធ​ខ្យល់​​ម្សិល​មិញ​ បង្ក​ឲ្យ​អ្នក​ដំណើរ​​រង​របួស​​ ជើង​ហោះ​ហើរ​ម៉ាឡេស៊ី​​​​រង​សម្ពាធ​ខ្យល់​​ម្សិល​មិញ​ បង្ក​ឲ្យ​អ្នក​ដំណើរ​​រង​របួស​​ ជើង​ហោះ​ហើរ​ម៉ាឡេស៊ី​​​​រង​សម្ពាធ​ខ្យល់​​ម្សិល​មិញ​ បង្ក​ឲ្យ​អ្នក​ដំណើរ​​រង​របួស​​

ប្រភព៖ sabay

  • ជើង​ហោះ​ហើរ​ម៉ាឡេស៊ី​​​​រង​សម្ពាធ​ខ្យល់​​ម្សិល​មិញ​ បង្ក​ឲ្យ​អ្នក​ដំណើរ​​រង​របួស​​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:ជីវិតនិងសង្គម
Tags: