ស្រៀវសាច់​នឹង​វីដេអូ​​បើក​ម៉ូតូ​កាត់​តាម​ផ្លូវ​គ្រោះ​ថ្នាក់​បំផុត​នៅ​​ឥណ្ឌា

វីដេអូក្រុមអ្នកបើកម៉ូតូកាត់តាមផ្លូវមានគ្រោះថ្នាក់បំផុតមួយក្នុងប្រទេសឥណ្ឌាកំពុងល្បីល្បាញលើបណ្ដាញអ៊ីនធឺណិតថ្មីៗនេះត្រូវបានសារព័ត៌មាន Daily Mail យកមកបង្ហាញ។

នៅក្នុងក្រុមបើកម៉ូតូខាងលើគឺតារាសម្ដែងឥណ្ឌា លោក Charanpreet Singh ជាអ្នកបង្ហោះវីដេអូបង្ហាញពីសកម្មភាពនោះលើ Youtube។

នៅក្នុងវីដេអូជាង៧នាទី បានបង្ហាញពីការជិះម៉ូតូចេញពីជ្រលង Pangi ក្នុងរដ្ឋ Himachal Pradesh ឆ្លងទៅកាន់រដ្ឋ Jammu និង Kashmir ។ ក្រុមអ្នកបើកម៉ូតូបានជិះតាមផ្លូវជ្រលងភ្នំ កាត់តាមផ្លូវរអិលប្រកបដោយគ្រោះថ្នាក់ជាច្រើនកន្លែង និងកាត់ទឹកធ្លាក់ទៀតផង។

មនុស្សជាច្រើនដែលបានឃើញវីដេអូខាងលើ បានបញ្ចេញមតិបង្ហាញអារម្មណ៍ថាគួរឲ្យស្រៀវជំនួស។ ចំណែកមតិមួយចំនួនទៀតថាការបើកម៉ូតូកាត់តាមផ្លូវនោះអាចបង្កគ្រោះថ្នាក់គ្រប់ពេល ប្រសិនបើពួកគេមិនប្រុងប្រយ័ត្ននិងមិនមានទំនុកចិត្ត៕

ប្រភព៖ sabay

  • ស្រៀវសាច់​នឹង​វីដេអូ​​បើក​ម៉ូតូ​កាត់​តាម​ផ្លូវ​គ្រោះ​ថ្នាក់​បំផុត​នៅ​​ឥណ្ឌា已关闭评论
  • 23 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:វីដេអូ
Tags: