Bayern ថាក្លិបគ្មានបំណងលក់ Lewandowski ទេ

ម្ចាស់ជើងឯកលីកកំពូលអាល្លឺម៉ង់ Bayern Munich នឹងមិនបន្តស្តាប់ ការផ្តល់សំណើរណាមួយទៀតឡើយ សម្រាប់ផ្ទេរកីឡាករ Robert Lewandowski​ នារដូវក្តៅនេះ។ នេះបើយោងតាមមន្ត្រីម្នាក់ដែលតាមឃ្លាំមើលសកម្មភាពទិញដូរកីឡាករ។

lewandowsky-16

ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញនេះ មានសេចក្តីរាយការណ៍ថានឹងត្រូវផ្ទេរទៅលេងនៅក្លិប Real Madrid ឬក៏ទៅលេងនៅក្នុង Premier League របស់អង់គ្លេស។

Lewandowski ស៊ុតបញ្ចូលទីបាន ៣០គ្រាប់កាលពីរដូវកាលមុន ខណៈរូបគេ គឺជាតារាបាល់ទាត់ឆ្នើមម្នាក់ ដែលកំពុងស្ថិតក្នុងភ្នែតទស្សនិកជន សម្រាប់យុទ្ធនាការ Euro ២០១៦ ខាងមុខនេះ។

លោក Michael Reschke នាយក​បច្ចេកទេស Bayern Munich បាន​និយាយប្រាប់វិទ្យុ CRC ​ថា ​ក្លិប​ទាំងអស់​មិន​ចាំ​បាច់​ចំណាយ​ពេល​ចង់​បាន​កីឡាករ​វ័យ ២៧ ​ឆ្នាំ​ទេ ព្រោះ​គេ​មិនមែន​ជា​កីឡាករ ដែល​ក្លិប​ចង់​លក់នោះទេ។ Lewandowski នឹង​នៅ Bayern រដូវ​កាល​ក្រោយ គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ទេ​ ព្រោះ​គេ​សល់ កុងត្រា ៣​ ឆ្នាំ​ទៀត»៕