PSG ដាក់ខ្សែបម្រើ Coutinho ជាគោលដៅទិញ

ម្ចាស់់ជើងឯកលីកកំពូលបារាំង Paris Saint-Germain (PSG) បានដាក់ Philippe Coutinho ជាគោលដៅផ្ទេរក្នុងបញ្ជីរកីឡាករសក្តានុពលដែលក្លិបត្រូវទិញយក ក្នុងទីផ្សារដោះដូរកីឡាករបើក ប៉ុន្តែមិនទាន់ចាត់វិធានការនៅឡើយទេ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកអង់គ្លេស Dailymail។
Coutinho-ft16

ខ្សែបម្រើសញ្ជាតិប្រេស៊ីលគឺជាកីឡាករនាំលេងក្នុងក្រុមហង្សក្រហម Liverpool ហើយរូបគេទើបបន្តកុងត្រាថ្មី ៥ ឆ្នាំជាមួយក្លិបកាលពីឆ្នាំមុន និងសង្ឃឹមនាំក្លិបមកប្រកួតប្រជែងក្នុង Champion League។

Coutinho វ័យ ២៣ ឆ្នាំផ្ទេរមកកាន់កីឡដ្ឋាន Anfield កាលពីឆ្នាំ ២០១៣ ក្នុងតម្លៃត្រឹម ៨,៥ លានផោនពីក្លិបអ៊ីតាលី Inter Milan ដោយលោក Brendan Rodgers។

Coutinho លេងបាន៤៤ ប្រកួត និងស៊ុតបញ្ចូលទីបាន ១២ គ្រាប់កាលពីរដូវកាលមុន ខណៈបច្ចុប្បន្នរូបគេកំពុងបំពេញភារកិច្ចឲ្យជម្រើសជាតិប្រេស៊ីល ក្នុងយុទ្ធនាការ Copa America ក្នុងសហរដ្ឋអាមេរិក។