រថយន្ត​ធុន​យក្ស​រអិល​ទឹកភ្លៀង​ទទឹង​ស្ពាន ព្រលះជាមួយ​រថយន្ត​តាក់ស៊ី លុច​ស៊ី​ស​បាត់ដំបង សៀមរាប​យ៉ាង​ដំណំ​

រថយន្ត​ធុន​យក្ស​រអិល​ទឹកភ្លៀង​ទទឹង​ស្ពាន ព្រលះជាមួយ​រថយន្ត​តាក់ស៊ី លុច​ស៊ី​ស​បាត់ដំបង សៀមរាប​យ៉ាង​ដំណំ​

សៀមរាប ​៖ អ្នក​ធ្វើដំណើរ​តាមរយៈ​រថយន្ត​តាក់ស៊ី​លុច​ស៊ី​ស​មួយ​គ្រឿង ភ័យ​លោះព្រលឹង​ចុង​សក់ ខណៈ​ពេល​ដែល​កំពុងតែ​ធ្វើដំណើរ ស្រប​ពេល​មាន​ភ្លៀង​ធ្លាក់​ស្រិចៗ​ ស្រាប់តែ​ជួបប្រទះ​នូវ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្ដាល​មកពី​រថ​យន្ត​សណ្ដោង​ធុន​យក្ស បាន​បើក​រេ​ចង្កូត​មក​ទទឹង​ថ្នល់ កណ្តាល​ស្ពាន បណ្តាល​ឲ្យ​តាក់ស៊ី ផ្តាច់​ព្រលឹងព្រលះ​ពេញទំហឹង ចំ​កណ្ដាល​រថយន្ត​សណ្ដោង ធ្វើឲ្យ​មាន​ការខូចខាត​ផ្នែក​ខាងមុខ និង​ចំហៀង​យ៉ាង​ធ្ងន់ធ្ងរ។

តាម​ការ​ឲ្យ​ដឹង​ពី​កម្លាំង​សមត្ថកិច្ច ប៉ូលិស ចរាចរណ៍ នៃ​អធិការ​ស្រុក​ក្រឡាញ់ បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង ​នៅ​វេលា ម៉ោង ៦​និង​៣០ នាទី ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​តា​ច្រែង ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ខណៈ​ពេល​មេឃ​កំពុង​ភ្លៀង​ស្រិចៗ ធ្វើ​ឲ្យ​មាន​មនុស្ស​របួសស្រាល​ជាច្រើន​នាក់ តែ​ពុំ​មាន​បង្ក​គ្រោះថ្នាក់ ដល់​អាយុជីវិត​នោះ​ទេ។

អ្នកបើកបររថយន្ត​តាក់ស៊ី បាន​ឲ្យ​ដឹង​ថា ខ្លួន​ឈ្មោះ សល់ បើកបរ​រថយន្ត​លុច​ស៊ី​ស RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-4858 រស់នៅ​ភូមិ​នោ​រា ខេត្ត​បាត់ដំបង មានមុខ​របរ​រត់​តាក់ស៊ី ពី​សៀមរាប ទៅ​បាត់ដំបង។ មុន​ពេល​កើតហេតុ ​ខ្លួន​បាន​បើកបរ​រថយន្ត​ ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា លុះ​មកដល់​ចំណុច​កើតហេតុ រថយន្ត​ធំ បាន​ជាន់​ហ្វ្រាំង ក៏​បែរ​ទទឹង​ថ្នល់ ស្រប​ពេល ដែល​រថយន្ត​របស់​លោក​មកដល់ ក៏​កៀប​រថយន្ត​របស់​លោក នឹង​ស្ពាន​តែ​ម្តង។ ចំណែក​អ្នក​បើកបរ​រថយន្ត​ធំ ឈ្មោះ វ៉ាន់ ឌី ភេទ ប្រុស បើកបរ​រថយន្ត​សណ្ដោង ក្បាល​ពណ៌​ខៀវ អត់​ស្លាក​លេខ រស់នៅ​ភូមិ​អង្រង់ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប​។ អ្នក​បើកបរ​ឡាន​រូប​នេះ បាន​បើកបរ​រថយន្ត​ទទេ ចេញពី​ខេត្ត​បន្ទាយមានជ័យ មក​ខេត្ត​សៀមរាប៕