បុក​បន្ទះ​បេតុង​ធ្វើ​ជញ្ជាំង​ប្រឡាយ​បាក់​ទូក និង​ផ្លូវ​បេតុង​អម​សងខាង​ប្រឡាយ សម្រេច​បាន​៦៦%​ហើយ​

បុក​បន្ទះ​បេតុង​ធ្វើ​ជញ្ជាំង​ប្រឡាយ​បាក់​ទូក និង​ផ្លូវ​បេតុង​អម​សងខាង​ប្រឡាយ សម្រេច​បាន​៦៦%​ហើយ​



ភ្នំពេញ​ ៖​ ដើម្បី​ជា​យុទ្ធសាស្ត្រ​យូរអង្វែង​ រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​និង​កំពុង​បុក​បន្ទះ​បេតុង​ធ្វើ​ជញ្ជាំង​ប្រឡាយ​បាក់​ទូក និង​ផ្លូវ​បេតុង​អម​សងខាង​ប្រឡាយ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ហើយ​មកដល់ពេលនេះ ការដ្ឋាន​សម្រេច​បុក​បន្ទះ​បេតុង​បាន​៦៦%​ហើយ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ផែនការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រឡាយ​ឲ្យ​មាន​លក្ខណៈ​យុទ្ធសាស្ត្រ​យូរអង្វែង រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​បុក​បន្ទះ​បេតុង​ធ្វើ​ជញ្ជាំង​ប្រឡាយ​បាក់​ទូក និង​ផ្លូវ​បេតុង​អម​សងខាង​ប្រឡាយ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ។ ប្រឡាយ​នេះ ទទួល​ទឹក​មួយ​ផ្នែក​របស់​ខណ្ឌ​ឫស្សីកែវ ខណ្ឌទួលគោក និង​ខណ្ឌដូនពេញ​។​

មន្ត្រី​រូប​នោះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា បើ​គិត​មកដល់​ត្រឹម​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ ការដ្ឋាន​សម្រេ​ច​បុក​បន្ទះ​បេតុង​បាន​ប្រវែង ២៨៦​ម៉ែត្រ លើ​ប្រវែង​ជំហាន​ទី​១ ៤៣២​ម៉ែត្រ ត្រូវជា ៦៦%​។ ចំពោះមុខ កំពុង​ចាក់​បេតុង​ធ្នឹម បង្កាន់ដៃ និង​ស្ថាបនា​ផ្លូវ​បេតុង​សងខាង​ប្រឡាយ​៕

បុក​បន្ទះ​បេតុង​ធ្វើ​ជញ្ជាំង​ប្រឡាយ​បាក់​ទូក និង​ផ្លូវ​បេតុង​អម​សងខាង​ប្រឡាយ សម្រេច​បាន​៦៦%​ហើយ​

បុក​បន្ទះ​បេតុង​ធ្វើ​ជញ្ជាំង​ប្រឡាយ​បាក់​ទូក និង​ផ្លូវ​បេតុង​អម​សងខាង​ប្រឡាយ សម្រេច​បាន​៦៦%​ហើយ​