គេង​មិន​លក់​? សាក​ហាត់​យូហ្កា​នេះ​មើល ចាំ​គិត​ទៀត​!

គេង​មិន​លក់​? សាក​ហាត់​យូហ្កា​នេះ​មើល ចាំ​គិត​ទៀត​!

​វា​ត្រូវ​បាន​គេ​ឲ្យឈ្មោះ​ថា Salabhasana​។ Salabhasana អាច​ជួយ​កាត់បន្ថយ​ស្ត្រេ​ស និង​ជំរុញ​ដល់​ការ​គេង​លក់ ពីព្រោះ ក្បាច់​មួយ​នេះ អាច​សម្រួល​សាច់ដុំ​នៅ​ខ្នង ចង្កេះ និង​ពោះ ហើយ​ជួយ​រំលាយ​អាហារ ព្រមទាំង​បំបាត់​ការ​ឈឺ​ចុកចាប់​។​

​អឺចឹង​សាកល្បង ហាត់​ទាំងអស់គ្នា​!
១. ចាប់ផ្តើម​ដោយ​ការដកដង្ហើម​ជ្រៅៗ ពេល​អ្នក​ផ្កាប់មុខ​
២. លើក​ស្មា​ឡើង​លើ គ្រវាត់​ដៃ​ទៅ​ក្រោយខ្នង ហើយ​ចាប់​ឲ្យ​ជាប់​
៣. បញ្ចេញ​ដង្ហើម​វិញ​យឺតៗ​
៤. ដកដង្ហើម​ចូល​ឲ្យ​ជ្រៅ ពេល​អ្នក​បង្ហើប​ទ្រូង និង​ដៃ​របស់​អ្នក​ឲ្យ​ខ្ពស់​បន្តិច​
៥. សម្រាក ហើយ​រក្សា​ទីតាំង​នេះ ពេល​ដង្ហើម​យឺតៗ​
៦. ចុងបញ្ចប់ លារ​ដៃ​របស់​អ្នក ហើយ​ដាក់ខ្លួន ឲ្យនៅ​រាបស្មើ​វិញ​។​
​ចូរ​ធ្វើបែបនេះ រយៈពេល ១០ ទៅ ២០ នាទី នោះ​អ្នកនឹង​បាន​គេង​លក់​ស្រួល​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • គេង​មិន​លក់​? សាក​ហាត់​យូហ្កា​នេះ​មើល ចាំ​គិត​ទៀត​!已关闭评论
  • 40 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:ជំងឺទូទៅ
Tags: