អាហារូបករណ៍ ៣០០​កន្លែង​របស់ ADB បាន​មក​ដល់​ហើយ

ធនាគារអភិវឌ្ឍន៍អាស៊ី បានសហការជាមួយកម្មវិធីអាហារូបករណ៍របស់ជប៉ុន (ADB-JSP) ផ្ដល់អាហារូបករណ៍ចំនួន៣០០កន្លែង សម្រាប់ឯកទេស សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងជំនាញផ្សេងៗទៀតជាច្រើនទៀត ដោយអាចជ្រើសរើសសិក្សានៅតាមប្រទេសចំនួន១០ ក្នុងតំបន់។

អាហារូបករណ៍ ៣០០​កន្លែង​របស់ ADB បាន​មក​ដល់​ហើយ

អត្ថប្រយោជន៍នៃអាហារូបករណ៍៖
១. ប្រាក់ឧបត្ថម្ភសិក្សាមួយចប់កម្មវិធី
២. ប្រាក់អាហារូបករណ៍ប្រចាំខែ សម្រាប់ចំណាយលើការស្នាក់នៅ សៀវភៅ សម្ភារៈសិក្សា ការការពារសុខភាព និងការធ្វើដំណើរ
៣. ចំពោះសិក្ខាកាមដែលអាចនឹងធ្វើនិក្ខេបបទ ក៏អាចបានប្រាក់បន្ថែមផងដែរ
៤. ក្នុងករណីមួយចំនួនដូចជា៖ ចំណេះដឹងកុំព្យូទ័រ ភាសា និងមុខវិជ្ជាដែលទាក់ទងផ្សេងទៀត ក៏អាចមានការឧបត្ថម្ភផងដែរ

អ្នកដែលអាចទទួលបានអាហារូបករណ៍៖
១. ជាសិក្ខាកាមដែលចង់បន្តថ្នាក់អនុបណ្ឌិត និងបណ្ឌិត
២. បេក្ខជនមានអាយុច្រើនបំផុត ៣៥ឆ្នាំ (ឆ្នាំដែលត្រូវទទួលបានអាហារូបករណ៍)
៣. មានសុខភាពល្អ
៤. មានបរិញ្ញាបត្រ ឬសញ្ញាប័ត្រមានតម្លៃស្មើ
៥. មានពិន្ទុខ្ពស់ក្នុងការសិក្សា
៦. គឺជាប្រជាជនរបស់អាស៊ីប៉ាស៊ីហ្វិក ដោយក្នុងនោះមានកម្ពុជាផងដែរ

របៀបស្នើសុំ៖
១. ឈ្មោះសាកលវិទ្យាល័យ និងមុខវិជ្ជា (សូមចុចទីនេះ)
២. បំពេញពាក្យ (សូមចុចទីនេះ)

បញ្ជាក់៖
– ស្ថាប័នផ្សេងគ្នា មានលក្ខខណ្ឌខុសៗគ្នា និងកាលបរិច្ឆេទឈប់ទទួលពាក្យផ្សេងគ្នា។

– ប្រាក់អាហារូបករណ៍មិនផ្ដល់ឱ្យក្នុងករណីដូចជា៖ ការចំណាយរបស់គ្រួសារសិក្ខាកាម ថ្នាក់ឬការរៀនក្រៅម៉ោងសិក្សា តម្លៃបន្ថែមផ្សេងៗលើការធ្វើដំណើរក្នុងពេលមានការបណ្ដុះបណ្ដាល ប្រាក់បន្ថែមលើការទិញសម្ភារៈសិក្សាមិនចាំបាច់ ការចុះកម្មសិក្សា ចូលរួមសិក្ខាសាលា និងប្រាក់ធ្វើជាអ្នកហាត់ការ៕

ប្រភព៖ sabay

  • អាហារូបករណ៍ ៣០០​កន្លែង​របស់ ADB បាន​មក​ដល់​ហើយ已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:កំសាន្ត
Tags: