គន្លឹះ​ខ្លីៗ ពេល​រមួលក្រពើ​

គន្លឹះ​ខ្លីៗ ពេល​រមួលក្រពើ​

​ការ​រមួលក្រពើ (​តឹង ឈឺ​សាច់ដុំ​) អាច​បណ្តាលមកពី​កត្តា​ជាច្រើន ដូចជា ការប្រើប្រាស់​ជើង​ខ្លាំងពេក អង្គុយ​យូរពេក ញ៉ាំ​ទឹក​មិន​បាន​គ្រប់គ្រាន់ និង​ពេល​ស្ត្រី​មាន​ទម្ងន់​ជាដើម​។​

​ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយ​ចំនួន ដែល​បងប្អូន​គួរ​ធ្វើ ពេល​រមួលក្រពើ ៖
•​    ​ទាញ​សាច់ដុំ​
•​    ​ឈរ ដោយ​ប្រើ​ជើង​ដែល​រមួល​នោះ​
•​    ​ម៉ាស្សា​សាច់ដុំ​ជើង​
•​    ​បត់ជើង​
•​    ​ទាញ​មេជើង សំដៅ​មក​មុខ​
•​    ​ស្អំ​ទឹក​កក
•​    ​ងូតទឹក​ក្តៅ​ឧណ្ហៗ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។