បុរសម្នាក់ចង-ក បញ្ចប់ជីវិត ព្រោះមាន​ទំនាស់ក្នុង​គ្រួសារ​បន្តិចបន្តួច​

(ពោធិ៍សាត់)៖​ បុរសម្នាក់​ មានទំនាស់ជាមួយសមាជិកក្នុងគ្រួសារបន្តិចបន្តួច​ រួកក៏ទៅ​ចង-ក បញ្ចប់ជីវិត​ ដោយមិនមាន​ការ​គិតគូរ​​ឲ្យ​បាន​វែងឆ្ងាយ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង​១២៖១០​នាទីរំលង​អាធ្រាត ឈានចូលថ្ងៃទី​០៦ ខែ​មិថុនា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិបឹងវាល​ ឃុំត្នោតជុំ​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​ ​។​

លោក​ ឯម​ រុន​ អធិការ​នគរបាល​ស្រុកក្រគរ​ ​បានប្រាប់ភ្នាក់ងារ​ Fresh ​News ឲ្យ​ដឹងថា បុរស​ដែល​ចង-ក ធ្វើអត្តឃាត​នេះមានឈ្មោះ ឈ​ ដារ៉ា​​ អាយុ​៥៦​ឆ្នាំ មាន​មុខរបរជាកសិករ រស់នៅ​ភូមិបឹងវាល​ ឃុំត្នោតជុំ​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​ ​មានប្រពន្ធឈ្មោះ​ ហូយ​ ចាន់កុសល​ អាយុ​ ៤៧ឆ្នាំ​ មានកូនក្នុងបន្ទុក​ ២នាក់​ ស្រី​១នាក់​ ប្រុស១នាក់​ ។​

លោក​អធិការ​បន្តថា មុនពេលកើតហេតុ​ បុរស​ដែលធ្វើអត្តឃាតខាងលើនេះ​បាន ​ទាស់ពាក្យទាស់សម្តីជាមួយក្រុម​គ្រួសារ​បន្តិចបន្តួច​ រួចដើរទៅចង-ក ភ្ជាប់​ទៅនឹង​ធ្នឹមរោង​ផ្ទះបាយ​ បណ្ដាល​ឲ្យ​ស្លាប់។

ក្រោយពី​ទទួលបាន​ដំណឹងភ្លាមៗ ​កម្លាំង​អធិការដ្ឋានស្រុក​​បាន​ចុះទៅដល់​​កន្លែង​កើតហេតុ និងបានធ្វើកោសល្យវិច្ច័យ​ពិនិត្យ​​សាកសព ហើយក៏ឃើញថា ​សពជនរងគ្រោះ​ពិត ជា​បាន​ចងកធ្វើអត្តឃាត​ដោយការចង-កពិតប្រាកដ​មែន មិនមែនជា ករណី​ឃាតកម្មអ្វីនោះឡើយ ។​

បច្ចុប្បន្ន​សព​ ​ត្រូវបានប្រគល់​ជូនក្រុមគ្រួសារ​ យកទៅធ្វើ​បុណ្យតាម​ប្រពៃណី​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  កាលពីថ្ងៃទី១១ ខែឧសភា កន្លងទៅនេះ ធ្លាប់មានករណីចងកសម្លាប់ខ្លួនមួយកើតឡើងដែរ គឺបុរសដែលជាកម្មករម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន ដោយចងក នៅលើមែកឈើ ក្នុងភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង បន្ទាប់ពីរូបគាត់ មានការតូចចិត្ត និងជីវភាពទីទ័លក្រ ខ្លាំងពេក រកព្រឹកខ្វះល្ងាច គួបផ្សំនិងគ្មានលុយ មើលជម្ងឺ កូនឈឺផងនោះ។

បើតាមមន្រ្តីនគរបាលស្រុកកំរៀង បានឲ្យដឹងថា ជនរងគ្រោះដែលចងកសម្លាប់ខ្លួននេះ ឈ្មោះ ខេម ម៉ច់ អាយុ៥៣ឆ្នាំ មុខរបរកម្មករ រស់នៅ ក្នុងភូមិអណ្តូងតាស្រែន ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង បានមកស្នាក់នៅ ធ្វើជាកម្មករ ក្នុងភូមិអូរដា ឃុំអូរដា ស្រុកកំរៀង។ ជនរងគ្រោះ បានយកក្រមា ចងក នៅនិងដើមឈើ បណ្តាលឲ្យស្លាប់។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសម្នាក់ចង-ក បញ្ចប់ជីវិត ព្រោះមាន​ទំនាស់ក្នុង​គ្រួសារ​បន្តិចបន្តួច​

បុរសម្នាក់ចង-ក បញ្ចប់ជីវិត ព្រោះមាន​ទំនាស់ក្នុង​គ្រួសារ​បន្តិចបន្តួច​

បុរសម្នាក់ចង-ក បញ្ចប់ជីវិត ព្រោះមាន​ទំនាស់ក្នុង​គ្រួសារ​បន្តិចបន្តួច​