ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ដេញថ្លៃឈើ ដែលរឹបអូសបាននៅខេត្តមណ្ឌលគិរី ជាង៦ម៉ឺនម៉ែត្រគូប, តម្លៃមូលដ្ឋានជាង១២លានដុល្លារ

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ នៅថ្ងៃទី៦ ខែមិថុនានេះ បានចេញសេចក្តីជូនដំណឹងមួយ ប្រកាសដាក់ដេញថ្លៃលក់ឈើ និងកូនឈើ ដែលត្រូវបានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា រឹបអូសបាននៅក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗ ចំនួនជាង៦ម៉ឺនម៉ែត្រគូប។ តម្លៃមូលដ្ឋានចាប់ពីជិត ៤៩ពាន់លានរៀល ដែលស្មើនឹងជាង១២លានដុល្លារអាមេរិក។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈើដែលគណៈកម្មការរឹបអូសបាន ហើយកំពុងរក្សាទុក នៅក្រុមហ៊ុនចំនួន៧ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី មានចំនួន៦១,៨០៧.៣៩ម៉ែត្រគូប ដែលមានតម្លៃមូលដ្ឋាន (តម្លៃដំបូងមិនទាន់ ដេញថ្លៃ) ចំនួន ៤៨,៨២៨,៣៤៣,៨៧០រៀល ស្មើនឹងប្រមាណជា ជាង១២លានដុល្លារ។​

កន្លែងលក់ពាក្យស្នើសុំចូលរួមដេញថ្លៃ មាននៅក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ រៀងរាល់ម៉ោងធ្វើការ។ កន្លែងទទួលពាក្យស្នើសុំ ចូលរួមដេញថ្លៃ នៅក្រសួងបរិស្ថាន រៀងរាល់ម៉ោងធ្វើការ។ ដំណើរការដេញថ្លៃលក់ឈើ និងកូនឈើ នឹងប្រព្រឹត្តទៅនៅសាលាខេត្ត មណ្ឌលគិរី៕

ព័ត៌មានលម្អិត នៃការដេញលក់ឈើ និងកូនឈើដែលរឹបអូស បាននៅខេត្តមណ្ឌលគិរី សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ គួររំលឹកផងដែរថា ក្នុងករណីជួញដូរឈើខុសច្បាប់នេះ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦​ កន្លដទៅនេះ រថយន្តចំនួន៤គ្រឿងលួចដឹកឈើប្រណិតល្មើសច្បាប់ បំរុងនាំចេញទៅកាន់ប្រទេសវៀតណាម តាមច្រករបៀង នៅស្រុកអូយ៉ាងដាវ ខេត្តរតនគីរី ត្រូវបានកម្លាំងគយចល័ត ដឹកនាំឲ្យលោក ព្រាប ការ៉ាត់ សហការជាមួយសាខាគយ និងរដ្ឋាករខេត្តរតនគិរី និង កងរាជអាវុធហត្ថ ស្រុកអ៊ូរយ៉ាដាវ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការសម្របសម្រួលពីសំណាក់លោក លាង ស្រេង ព្រះរាជអាជ្ញាខេត្តរតនគិរី ចាប់បាននៅចំណុចតាមបណ្តោយផ្លូវលេខ៧៨ ភូមិ អ៊ុន ឃុំលំជ័រ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី នៅមុខវត្តអូយ៉ាដាវ

មន្រ្តីគយចល័ត លោក ព្រាប ការ៉ាត់ ធ្លាប់បានបញ្ជាក់ Fresh News ថា ការចាប់ឃាត់រថយន្តនេះធ្វើឡើងតាមបទបញ្ជាផ្ទាល់ពីលោក កើត សុធារ៉ា ប្រធាននាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ និងទទួលបានព័ត៌មានសំងាត់ពីកម្លាំងគយ។ ឈើប្រណិតល្មើសច្បាប់ទាំងនោះគឺជាទំនិញល្មើសច្បាប់គយ, ដូច្នេះនាយកដ្ឋានគយត្រូវតែចាត់វិធានការណ៍ និងតម្រូវឲ្យមានការបង់ពន្ធតាមច្បាប់របស់គយកំណត់។ ឈើខុសច្បាប់នោះមានតម្លៃរាប់សិបម៉ឺនដុល្លារ សហរដ្ឋអាមេរិក នេះបើតាមការបញ្ជាក់ពីមន្រ្តីគយដែលដឹកនាំការបង្រ្កាប។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ដេញថ្លៃឈើ ដែលរឹបអូសបាននៅខេត្តមណ្ឌលគិរី ជាង៦ម៉ឺនម៉ែត្រគូប, តម្លៃមូលដ្ឋានជាង១២លានដុល្លារ

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ដេញថ្លៃឈើ ដែលរឹបអូសបាននៅខេត្តមណ្ឌលគិរី ជាង៦ម៉ឺនម៉ែត្រគូប, តម្លៃមូលដ្ឋានជាង១២លានដុល្លារ