ម្នាក់​ៗរង់ចាំមើល​​ ទាំងការសោកស្តាយ​ និង​រ​ន្ធត់​​​​បំ​ផុត​

ខេត្ត​កែប ៖ កុមា​រា​កុមារី​ពីរ​នាក់​បាន​នាំ​គ្នា​មក​ហែល​ទឹក​លេង​ក្នុង​ស្រែ ដែល​នៅ​កណ្តាល​ស្រែ​នោះ​គេ​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ផង​ដែរ ហើយ​​នៅ​ពេល​ហែល​លេង​នោះ ​ដោយ​ទឹក​ប៉ាច​ហាច​ច្រើន​មិនដឹង​ថា​ នៅ​កណ្តាល​មាន​រណ្តៅ​ជ្រៅ ក៏​រអិល​ចុះ​ក្នុង​ទឹក​ជ្រៅ​ទាំង​ពីរ​នាក់ បណ្តាល​ឲ្យ​លង់​ស្លាប់​ដោយ​គ្មាន​អ្នក​ណា​ដឹង ខណៈ​ពេល​ឪពុក​ម្តាយ​កុមារ​ទាំង​ពីរ​ មិន​បាន​នៅផ្ទះ ។​ ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​៥ មិថុនា ក្នុង​អំឡុង​ម៉ោង​ប្រហែល​៣​រសៀល ​ហើយ​រហូត​ដល់​ម៉ោង​៥​ និង​៣០​នាទី​ល្ងាច​ទើប​រក​សព​ឃើញ ស្ថិត​នៅ​ភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប ។

មន្ត្រី​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ​សព​បាន​ឲ្យ​ដឹង​ថា កុមា​រា​ឈ្មោះឌី ម៉ាត់​ទ្រី អាយុ​៩​ឆ្នាំ ជា​សិស្ស កុមារី​ឈ្មោះសុ​ន សៀវ​លី អាយុ​៨​ឆ្នាំ ជា​សិស្ស កុមារ​ទាំង​ពីរ​មាន​ទីលំនៅ​ក្បែរ​គ្នា​ ។ សព​កុមារ​ទាំង​ពីរ​នាក់ ក្រោយ​ពី​បាន​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។ នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល ក្រុមការងារ​របស់​ខេត្ត​ដឹកនាំ​ដោយ​លោកកែន ស​ត្ថា អភិបាលខេត្ត បាន​ទៅ​សួរសុខទុក្ខ​គ្រួសារ​សព​កុមារ​ទាំង​ពីរ ដោយ​នាំ​យក​សម្ភារជាគ្រឿង​ឧបភោគ បរិភោគ និង​ប្រាក់​មួយ​ចំនួន​ ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​សព​ទាំង​ពីរ​ជា​ការ​ចូល​រួម​រំលែក​ទុក្ខ​ផង​ដែរ ៕

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត

ករណីស្រដៀងគ្នា នៅឯខេត្តបន្ទាយមានជ័យ ពិតជា​គួរ​ឲ្យ​អាណោច​អធម្ម​មែន ក្មេង​ប្រុស​ស្រី​2​នាក់​ស្លាប់​ដោយ​លង់ទឹក​ក្នុង​រណ្តៅ​ដី​តែ​មួយ​នៅ​ពេល​ឪពុក​ម្តាយ​ពួក​គេ​រវល់​ទៅ​រកស៊ី​នៅ​ឯ​ក្រុង​បាងកក​ប្រទេស​ថៃ​ទុក​កូន​ឲ្យ​នៅ​ជាមួយ​ជីដូន​។

ហេតុការណ៍​ភ្ញាក់ផ្អើល និង​គួរ​ឲ្យ​សង្វេគ​នេះ បាន​កើតឡើង​នៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​កាលពី​ល្ងាច​ថ្ងៃ​ទី​5 ខែឧសភា ឆ្នាំ​2016​។

ក្មេង​រង​គ្រោះ​ទាំង​2​ម្នាក់​ឈ្មោះ ឌី​ម ឌូ​ណា ភេទ​ស្រី អាយុ​7​ឆ្នាំ មាន​ឪពុក​ឈ្មោះ ឡា​ច រិ​ទ្ធី អាយុ​36​ឆ្នាំ ម្តាយ​ឈ្មោះ លន់ ស្រី​ពៅ អាយុ​28​ឆ្នាំ ហើយ​រស់នៅ​ជាមួយ​ជីដូន ឈ្មោះ ជក់ វុន អាយុ​59 ឆ្នាំ​និង​ក្មេង​រង​គ្រោះ​ម្នាក់​ទៀត ឈ្មោះ ផល រ៉ា​ឆាន់ ភេទ​ប្រុស អាយុ​6​ឆ្នាំ មាន​ឪពុក​ឈ្មោះ ព្រឹម ព្រឿ​យ អាយុ​34​ឆ្នាំ ម្តាយ​ឈ្មោះ រុំ សុ​ភ័​ក្រ អាយុ​23​ឆ្នាំ រស់នៅ​ជាមួយ​ជីដូន​ឈ្មោះ ឡុ​ក រឿ​ន អាយុ​59​ឆ្នាំ ដោយ​គ្រួសារ​រង​គ្រោះ​ទាំង​2 មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។

តាម​ការ​ឲ្យ​ដឹង​ពី​លោក យ៉ិ​ម ពៅ មេ​ភូមិ​សិលា​ខ្មែរ ប្រាប់​កោះសន្តិភាព​ថា ក្មេង​ទាំង​2​បាន​បាត់​ពី​ផ្ទះ​នៅ​ម៉ោង​ប្រហែល​4​រសៀល​ថ្ងៃ​កើតហេតុ​លុះ​ម៉ោង​ជិត​6​ល្ងាច ថ្ងៃ​ដដែល​មាន​ក្មេង​ៗ​ទៅ​លេង​ក្បែរ​រណ្តៅ​ដី​ដែល​គេ​ជីក​យក​អាចម៍ដី​ទៅ​ធ្វើ​ផ្លូវជាតិ​58​នៅ​បន្ទាត់​ព្រំដែន​ក៏​ប្រទះ​ឃើញ​ក្មេង​ដែល​បាត់​ហើយ​កំពុង​តាម​រក​នោះ​អណ្តែត​ទឹក ទើប​ក្មេង​ៗ​នាំ​គ្នា​ទៅ​ប្រាប់​អ្នកស្រុក​ឲ្យ​មក​ជួយ​ស្រង់​។

លោក​មេ​ភូមិ​បន្ត​ថា​ឪពុក​ម្តាយ​ក្មេង​ទាំង​2​ទៅ​ធ្វើការ​នៅ​ក្រុង​បាងកក​ដូច​គ្នា​យូរ​ៗ​ទើប​មក​ម្តង​ដោយ​ទុក​កូន​ឲ្យ​នៅ​ជាមួយ​ជីដូន​ក្រីក្រ​ដូច​គ្នា​។ លោក​មេ​ភូមិ​បញ្ជាក់​ថា​ក្មេង​រង​គ្រោះ​ទាំង​2​ដោយសារ​ផ្ទះ​ក្បែរ​គ្នា​បាន​ធ្វើបុណ្យ​ក្នុង​រោង​តែ​មួយ ហើយ​បាន​បញ្ចុះសព​ក្បែរ​គ្នា​ទៀត ក្នុង​បរិវេណ​វត្ត​សិលា​រុក្ខា​រាម ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ម្នាក់​ៗរង់ចាំមើល​​ ទាំងការសោកស្តាយ​ និង​រ​ន្ធត់​​​​បំ​ផុត​

ម្នាក់​ៗរង់ចាំមើល​​ ទាំងការសោកស្តាយ​ និង​រ​ន្ធត់​​​​បំ​ផុត​

ម្នាក់​ៗរង់ចាំមើល​​ ទាំងការសោកស្តាយ​ និង​រ​ន្ធត់​​​​បំ​ផុត​