បំបែក​ឧបសគ្គ​នៅ​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​សារព័ត៌មាន

ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​សារព័ត៌មាន និងស្ថាប័ន​ផ្សេង​ទៀត ក្លិប​អ្នកកាសែត​កម្ពុជា​នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​​​ស្តី​ពី «​ការ​ទំនាក់ទំនង ​ប្រកបដោយ​ប្រ​សិ​ទ្ធ​ភាព​ជាមួយនឹង​សារព័ត៌មាន​» នៅ​ថ្ងៃ​ទី​២៥ មិថុនា​ នៅ​សណ្ឋាគារ​ភ្នំពេញ ​។

លោក ងួ​ន សេ​រ័​ត្ន នាយក​ប្រតិបត្តិ​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​និយាយ​ថា វគ្គ​សិក្សា​រយ​:​ពេល​មួយ​ថ្ងៃ​ពេញ​នេះ ​មាន​គោលបំណង​ជួយ​ដល់​មន្ត្រី​ទំនាក់ទំនង​របស់​ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុន​នៅ​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​​​ជាមួយ​សារព័ត៌មាន​អោយ​​មាន​ប្រ​សិ​ទ្ធ​ភាព ​។
 
លោកបាន​និយាយ​បន្ថែម​ថា ​កន្លង​មកស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុន មាន​បញ្ហា​ជា​ច្រើន​ នៅ​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​​ជាមួយ​សារព័ត៌​មាននៅ​កម្ពុជា ​។ ការ​យល់​ច្បាស់​អំពីសេចក្តី​ត្រូវការ​របស់​សារព័ត៌មាន របៀប​ធ្វើការ​របស់​សារព័ត៌មាន អត្ត​ចរិត​​របស់​អ្នក​សារព័ត៌មាន និងរបៀប​ផលិត​ព័ត៌មាន នឹង​អាច​ជួយ​អោយ​ទំនាក់ទំនង​របស់​ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និង​ក្រុមហ៊ុន​ជាមួយនឹង​សារព័ត៌មាន​កាន់តែ​ប្រសើរ​ជាង​មុន​ ។ ជាល​ទ្ធ​ផលស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល ឬ​ក្រុមហ៊ុន នឹង​ទទួល​បាន​​ផលប្រយោជន៍​ពី​ទំនាក់ទំនង​នេះ​ ដោយ​ធ្វើ​អោយ​​សារព័ត៌មាន​​ធ្វើការ​ផ្សព្វផ្សាយ​កាន់តែ​ច្រើន​អំពី​ស្ថាប័ន​របស់​ខ្លួន​ ក៏​ដូច​ជា​ផលិត​​ផល​ និង​សេវា​របស់​ខ្លួន​។
 
ដើម្បី​សម្រេច​គោលដៅ​នេះ ក្លិប​អ្នកកាសែត​កម្ពុជា​នឹង​អញ្ជើញ លោក ALASTAIR CARTHEW ជនជាតិញូ​វ​ស៊ី​លែ​ន ដែល​មាន​បទពិសោធន៍ប្រមាណ​ជា​៤០​ឆ្នាំ ខាង​ផ្នែកទំនាក់ទំនង​សាធារណ​: ​និង​មេដឹកនាំ​សារព័ត៌​មាននៅ​កម្ពុជា​ ដូច​ជា​លោកប៉ែន បូ​ណា ប្រធាន​​ក្លិប​អ្នកកាសែត​កម្ពុជា​ និង​ជា​និ​ព​ន្ធនាយក​ទូរទស្សន៍​ PNN លោកពុ​យ គា អគ្គលេខាធិការ​ក្លិប​អ្នកកាសែត​កម្ពុជា និង​ជា អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ក្យូ​ដូ​ជប៉ុន​ ព្រមទាំង​អ្នកជំនាញ​មួយ​ចំនួន​ទៀត​ ដើម្បី​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​ការ​បណ្តុះបណ្តាល​នេះ​ ។
 
វគ្គ​សិក្សា​នេះ ​មាន​តម្លៃ​១០០​ដុល្លារ​ក្នុង​ម្នាក់ ​ដោយ​រួម​បញ្ចូល​ទាំង​អាហារ​ថ្ងៃត្រង់​ផង​ដែរ​ ។ អ្នក​ចុះ​ឈ្មោះចាប់ពី​ថ្ងៃនេះ​ ដល់​ថ្ងៃ​ទី​១៥​ខែមិថុនា​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ចំនួន​​១០​ដុល្លា​។
 
អាស្រ័យ​​ដូច្នេះ លោក​ និង​លោកស្រី ​ដែល​ចាប់អារម្មណ៍​នឹង​វគ្គ​បណ្តុះបណ្តាល​ដ៏​មាន​សារសំខាន់​នេះ​ សូម​ចុះ​ឈ្មោះ​តាម​ទូរស័ព្ទ​លេខ ០១១ ៥១៧៤៥៩ ឬ តាម​ទូរស័ព្ទ​លេខ ០១២ ២៦៧ ២៧៧៕