ឃាត់​ខ្លួន​​ស្រី​ស្រស់​អ្នក​​ទេសចរណ៍​​វៀតណាម​ពីរ​នាក់​​ ​​ពាក់ព័ន្ធ​​ករណី​លួច

​ខេត្ត​ព្រះសីហនុ៖ ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ព្រះសីហនុ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​​ពីរ​នាក់​ ​កាល​ពី​វេលា​ម៉ោង​២៣​និង​០០​នាទី ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​២០១៦ ​ពាក់ព័ន្ធ​ជាមួយ​ករណី​លួច​ ស្ថិត​នៅ​ចំណុច​ក្រុម​១៤ ​ភូមិ​៤ ​សង្កាត់​៤​ក្រុង​ ​ខេត្ត​ព្រះសីហនុ​។

​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​នោះ​ ទី​១ ​មាន​ឈ្មោះ​ ឡេ ​ធីទុចញី ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​ទេសចរណ៍ មាន​ទីលំនៅ​ខេត្ត​តៃ​និញ ប្រទេស​វៀតណាម និង​ទី​​២​ ​ឈ្មោះ ​ហាវ យ៉ាវ ភេទ​ស្រី អាយុ​២៨​ឆ្នាំ ​មុខ​របរ​ទេសចរណ៍ ​មាន​ទីលំនៅ​ខេត្ត​ឃ្លាំង ប្រទេស​វៀណាម​។

វត្ថុ​តាង​​ដែល​សមត្ថកិច្ច​​ចាប់​​បាន​ ​រួម​មាន​​ ​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​ ​ប្រាក់​ដុល្លារ​ចំនួន​៦៨៥​ដុល្លារ​ ប្រាក់​ដុង​ចំនួន ​២៧៦៣០០​ដុង​ និង​​លិខិត​ឆ្លង​ដែន​ចំនួន​០១​ច្បាប់។ បច្ចុប្បន្ន ​ជន​សង្ស័យ​ និង​វត្ថុតាង​ខាង​លើ ​ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​ព្រះសីហនុ កំពុង​កសាង​សំណុំ​រឿង ដើម្បី​បញ្ចូន​បន្ត​តាម​នីតិវិធី៕

ប្រភព៖ kqube

  • ឃាត់​ខ្លួន​​ស្រី​ស្រស់​អ្នក​​ទេសចរណ៍​​វៀតណាម​ពីរ​នាក់​​ ​​ពាក់ព័ន្ធ​​ករណី​លួច已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:ជីវិតនិងសង្គម
Tags: