លទ្ធផលការប្រកួតពាន CamIU Football Cup 2016 សប្តាហ៍ទី៣

លទ្ធផល​ការ​ប្រកួត​កីឡា​បាល់​ទាត់​សិស្ស​វិទ្យាល័យ​ ពាន​រង្វាន់​សាកល​វិទ្យាល័យ​កម្ពុជា​អន្តរជាតិ (CamIU Football Cup 2016) សប្តាហ៍​ទី​៣ ដែល​ការ​ប្រកួត​ជម្រុះ​តាម​រូបមន្ត​ចាញ់​ធ្លាក់​នៅ​លើ​ទី​លាន​វាល​ស្មៅ​ នៃ​វិទ្យាល័យ​ច្បារ​អំពៅ​ដោយ​ក្រុម​វិទ្យាល័យ​ ជាស៊ីម​សាមគ្គី​ ឈ្នះ២​ទល់​១ លើ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ដោយ​ប្រផិត​ប្រផើយ។

 

រីឯ​ក្រុម​វិទ្យាល័យ​ទួល​ប្រាសាទ សែន​សុខ បាន​យក​ឈ្នះ​វិទ្យាល័យ​ជាស៊ីម​បឹង​កេង​កង​​ ដោយ​គ្រាប់​បាល់​បេណាល់​ទី ៥​ទល់​៣ ដោយ​មាន​ការ​ប្រកួត​ពេញ​ម៉ោង និង​បន្ថែម​១០​នាទី ២​តង់​ដោយ​លទ្ធផល​១​ទល់​១។

 

សម្រាប់​ការ​ប្រកួត​នៅ​ទី​លាន​មជ្ឈ​មណ្ឌល​គរុកោសល្យ​ភូមិ​ភាគ​រាជធានី វិទ្យាល័យ​ច្បារ​អំពៅ បាន​យក​ឈ្នះ​វិទ្យាល័យ​ជាស៊ីម សន្ធរម៉ុក ដោយ​លទ្ធផល ២ទល់១ ដោយ​តាន​តឹង។

 

ការ​ប្រកួត​នៅ​សប្តាហ៍​នេះ បាន​ឈាន​ដល់​វគ្គ១/៤ ផ្តាច់​ព្រ័ត្រ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ មិថុនា​នេះ នៅ​ទី​លាន​វិទ្យាល័យ​ច្បារ​អំពៅ រវាង​វិទ្យាល័យ ព្រះស៊ីសុវត្ថិ និង​វិទ្យាល័យ​សម្តេច​ហ៊ុនសែន ភ្នំពេញ​ថ្មី វេលា​ម៉ោង​៨:៣០​នាទី​ព្រឹក និង វិទ្យាល័យ​ព្រះយុគន្ធរ និង​ត្រូវ​ជួប​ជាមួយ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី។

 

នេះ​ជា​លើក​ទី​១​ហើយ ដែល​សាកល​វិទ្យាល័យ​កម្ពុជា​អន្តរជាតិ បាន​សហការ​ជាមួយ​មន្ទីរ​អប់រំ​យុវជន និង​កីឡា រាជធានី ភ្នំពេញ បាន​រៀប​ចំ​ការ​ប្រកួត​នេះ​ឡើង និង​មាន​ការ​សហការ​ឧបត្ថម្ភ​ធំ​ដោយវិទ្យាស្ថាន​អប់រំ​ភាសា​អង់គ្លេស អ៊ី អិល ធី សាលា​បឋម​សិក្សា និង​មធ្យម​សិក្សា អ៊ី អិល ធី និង​ក្រុមហ៊ុន​ភេសជ្ជៈ PEPSI និង​បាន​ចូលរួម​សហការ​ដោយ SABAY។

 

លទ្ធផលការប្រកួតពាន  CamIU Football Cup 2016 សប្តាហ៍ទី៣

 

អត្ថបទៈ ដៃគូសហការ