សត្វព្រៃ​ប្រភេទ​ល្មូន​ជិត​១​តោន​ ត្រូវ​បាន​បង្ក្រាប​ នៅ​តំបន់​ព្រំដែន​ជ្រៃ​ធំ​

សត្វព្រៃ​ប្រភេទ​ល្មូន​ជិត​១​តោន​ ត្រូវ​បាន​បង្ក្រាប​ នៅ​តំបន់​ព្រំដែន​ជ្រៃ​ធំ​

កណ្ដាល​ ៖​ សត្វព្រៃ​ប្រភេទ​ល្មូន​ មាន ពស់ ​អណ្ដើក​ ប្រមាណ​ជិត​១​តោន ​ដែល​ពួក​ឈ្មួញ​ដឹកជញ្ជូន​ទៅ​លក់​ នៅ​ប្រទេស​វៀតណាម ​ត្រូវ​បាន​បង្ក្រាប​នៅ​ចំណុច​តំបន់​ព្រំដែន​ជ្រៃ​ធំ ​ក្នុងស្រុក​កោះធំ ​ខេត្ត​កណ្ដាល កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៦​។

ការ​បង្ក្រាប​បទល្មើស​រត់​ពន្ធ​សត្វព្រៃ​ខាង​លើ​នេះ​ធ្វើឡើង​ ដោយ​សមត្ថកិច្ច​គយ​ដឹកនាំ​ដោយ ​លោក មួង ដា​រា ​ប្រធាន​ការិយាល័យ​គយ ​និង​រដ្ឋការ​ស្នាក់​ការ​ជ្រៃ​ធំ​។

មន្ត្រី​គយ​នៃ​ស្នាក់​ការ​ជ្រៃ​ធំ​បាន​ឲ្យ​ដឹង​ថា​ សត្វព្រៃ​ ដែល​បង្ក្រាប​បាន​សរុប​ជិត​១​តោន ក្នុង​នោះ​មាន សត្វ​អណ្ដើក​៣៦៤​គីឡូក្រាម ជា​ប្រភេទ​អណ្ដើក​ភ្នំ ពស់ថ្លាន់​១៦​គីឡូក្រាម និង​ពស់សង់សឿ​៤៣៣​គីឡូក្រាម។ មន្ត្រី​គយ​បន្ត​ថា ​សត្វព្រៃ​ពពួក​ល្មូន ​ដែល​បង្ក្រាប​បាន​ជិត​១​តោន​នេះ​ បាន​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ។ ក្នុង​នោះ​សត្វ​ពស់​ទាំងអស់​យក​ទៅ​ព្រលែង​នៅ​កន្លែង​អភិរក្ស​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​ ​ចំណែក​អណ្ដើក​ត្រូវ​ទៅ​លែង​ នៅ​ក្រុង​កំពង់សោម។

សូម​បញ្ជាក់​ថា ​កន្លង​មក ​នៅ​តំបន់​ព្រំដែន​ទ្វេ​ភាគី​តាំយូ​ (​ជ្រៃ​ធំ​)​ មាន​សមត្ថកិច្ច​ឈរជើង​ (​ប៉ុស្តិ៍​) ​ទាំង​គោក ​ទាំង​ទឹក ​មិន​តិច​ពី​២០​អង្គភាព​ទេ ​តែ​បទល្មើស​រត់ពន្ធ​គ្រប់​ប្រភេទ​ ជាពិសេស​បទល្មើស​គេចពន្ធ​មិនដែល​ឃើញ​សមត្ថកិច្ច​ខាង​ណា​ចាប់​បង្ក្រាប​បាន​សោះ​ទាំង​នាំចូល​ទាំង​នាំចេញ​។

បើ​និយាយ​ពី​បទ​ល្មើស​រត់ពន្ធ​សត្វព្រៃ​វិញ​ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា ​ក្នុង​មួយ​យប់ៗ​ឈ្មួញ​នាំ​ចេញទៅ​វៀតណាម​រាប់​តោន​។​ ចំណែកឯ​កម្លាំង​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​វិញ​បណ្ដាក់​គ្នា​រាយ​ដូច​ខ្យង​ទាំង​គោក ​ទាំង​ទឹក តែ​មិនឃើញ​ចាប់​បង្ក្រាប​បាន​បទល្មើស​សត្វព្រៃ ​ឬ​ព្រៃឈើ​១​ករណី​សោះ៕