ជន​ចាស់ជរា​កុមារ​កំព្រា​ និង​អ្នក​ផ្ទុកមេរោក​អេដស៍​ចំនួន​៥០​គ្រួសារ ទទួល​អំណោយ​សប្បុរសធម៌

ជន​ចាស់ជរា​កុមារ​កំព្រា​ និង​អ្នក​ផ្ទុកមេរោក​អេដស៍​ចំនួន​៥០​គ្រួសារ ទទួល​អំណោយ​សប្បុរសធម៌

កណ្ដាល ៖ លោកស្រី វ៉ែន ចរិយ៉ា​ និង​ស្វាមី​ជា​សប្បុរសជន រួម​នឹង​ក្រុមការងារ​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ស្រុក​ក្រគរ​ កាលពី​ថ្ងៃ​ទី​០៤​ ខែ​មិថុនា ​ឆ្នាំ​២០១៦​ បាន​នាំ​យក​នូវ​គ្រឿង​បរិភោគ សម្ភារៈ​ប្រើប្រាស់​ និង​ថវិកា​ទៅ​ចែក​ជូន​ដល់​ជន​ចាស់ជរា កុមារ​កំព្រា​ និង​អ្នកមាន​ផ្ទុក​ជំងឺ​អេដស៍​ចំនួន​៥០​គ្រួសារ​ នៅ​ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់។ គ្រឿង​បរិភោគ​ សម្ភារៈ​ប្រើប្រាស់ ​និង​ថវិកា​ដែល​ត្រូវ​យក​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ខាងលើ​នោះ​ មាន​អង្ករ​៥០​បាវ មី​៥០​កេស​ ទឹក​សុទ្ធ២៥​យូរ ត្រីខ​៥០​យួរ ទឹក​ស៊ីអ៊ីវ​៥០​យួរ និង​ថវិកា​មួយ​ចំនួន​ទៀត​។

មន្ត្រី​អាជ្ញាធរ​ស្រុក​ក្រគរ​បាន​ឲ្យដឹង​ថា ​ប្រជាពលរដ្ឋ​៥០​គ្រួសារ​មាន​មក​ពី​៣​ឃុំ​ គឺ​ឃុំ​អន្លង់ត្នោត ១៧​គ្រួសារ កំពង់​លួង ១៥​គ្រួសារ ក្បាល​ត្រាច​១៨​គ្រួសារ​។ ប្រជាពលរដ្ឋ​ចំនួន​៥០​គ្រួសារ​ជា​ជន​ចាស់​ជរា​គ្មាន​ទីពឹង​ និង​អ្នក​ផ្ទុក មេរោគ​អេដស៍ ពិការភាព និង​កុមារកំព្រា​។ មន្ត្រី​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ពិធី​សំណេះសំណាល​ និង​ផ្តល់​ជំនួយ​មនុស្សធម៌​នេះ ​មានការ​អញ្ជើញ ចូលរួម​មាន​លោក ​ខូ​យ រី​ដា ប្រធានគណៈកម្មការ​កាកបាទក្រហម កម្ពុជា​ និង​ជា​អភិបាលរង​ខេត្ត​ពោធិ៍សាត់ លោក សុទ្ធ​តារា ​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ក្រគរ​ និង​មន្ត្រីរាជការ ​ក្រុមការងារ​ជាច្រើន​ទៀត​។

លោកស្រី វ៉ែន ច​រិ​យ៉ា​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ដោយ​មើល​ឃើញ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ពិសេស​ឆ្លើយតប​នឹង​ការ​អំពាវនាវ​របស់​សាខា​កាកបាទ​ក្រហម​កម្ពុជា ​លោកស្រី​និង​ស្វាមី ក៏​បាន​នាំ​យក​នូវ​គ្រឿង​បរិភោគ​សម្ភារៈ​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​ចែក​ជូន។ ជំនួយ​ទាំងនេះ​បើ​ទោះ​បី​តិច​តូចក្តី​ តែ​ជាការ​ចែករំលែក​នូវ​ទុក្ខលំបាក ។ លោកស្រី​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា ​លោកស្រី​ និង​ស្វាមី​តែងតែ​ចែក​រំលែក​នូវ​ទុក្ខ​លំបាក​បែបនេះ​គ្រប់ទិសទី​តាម​លទ្ធភាព។

លោក ខូវ រី​ដា​ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហម​កម្ពុជា​ខេត្តពោធិ៍សាត់​ បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ដែល​មាន​លោកស្រី វ៉ែន ចរិយា​និង​ស្វាមី​ ដែល​បាន​ជួយ​រំលែក​ទុក្ខលំបាក​ប្រជាពលរដ្ឋ​ក្នុងស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​។ ទឹកចិត្ត​មនុស្សធម៌​នេះ ​ជា​ការ​រួមចំណែក​ក្នុង​សង្គម​ពិសេស​ចូល​រួម​ជាមួយ​កាកបាទក្រហមកម្ពុជា ​ដែល​មាន​សម្ដេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ​ប៊ុន រ៉ានី​ហ៊ុន សែន​ជា​ប្រធាន​ ជានិច្ចកាល​យកចិត្ត​ទុក្ខ​ដាក់​​អំពី​ទុក្ខ​លំបាក​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប​ ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ​មាន​ជីវភាព​រុងរឿង៕