ខ្ញុំ​បាន​ស្ដាប់​ឮ​សំឡេង​បេះដូង​របស់​កូន​ខ្ញុំ​លោត​នៅ​ក្នុង​ខ្លួន​របស់​អ្នក​ផ្សេង

នេះគឺជាសម្ដីរបស់នារីម្នាក់ដែលបានបាត់បងកូនប្រុសរបស់ខ្លួនកាលពីកំឡុងឆ្នាំ ២០០៣ ដោយសារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។

លោកស្រី Sue Burton បានរៀបរាប់ថានៅក្នុងកំឡុងឆ្នាំ ២០០៣ កូនប្រុសរបស់លោកស្រីដែលមានឈ្មោះថា Martin បានបាត់បងជីវិតដោយសារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ដែលពេលនោះគេមានអាយុប្រហែល ១៦ ឆ្នាំតែប៉ុណ្ណោះ។

រូបថតរបស់ Martin មុនពេលស្លាប់

លោកស្រីបានបន្តថា ក្រោយកូនប្រុសរបស់លោកស្រីបានស្លាប់ វេជ្ជបណ្ឌិត ក៏បានសាកសួរគាត់ និងប្ដី អំពីការបរិច្ចាគសរីរាង្គរបស់ Martin។ ពួកគាត់ក៏បានយល់ព្រម ហើយសរីរាង្គរបស់ Martin ដែលអាចប្រើការបានដូចជា បេះដូង សួត និង ក្រលៀន ក៏ត្រូវបានយកទៅជួយសង្គ្រោះអ្នកជំងឺដែលកំពុងត្រូវការវាជាចាំបាច់។

ដោយឡែកបេះដូងរបស់ Martin ត្រូវបានយកទៅជួយសង្គ្រោះយុវវជនម្នាក់ដែលមានវ័យប្រហាក់ប្រហែលគេ គឺ Marc McCay ដែលទទួលរងការវាយប្រហារពីមេរោគដែលបណ្ដាលឲ្យបេះដូងមានបញ្ហាចាំបាច់ត្រូវតែដូរថ្មី។ ដោយសារបេះដូងនោះហើយ វាបានធ្វើឲ្យ Marc McCay បានរស់រានមានជីវិតមកដល់សព្វថ្ងៃ។

នៅឆ្នាំ ២០១៤ គឺជាពេលវេលាដែលលោកស្រី Sue Burton បានជួបជាមួយនឹង Marc McCay ជាលើកដំបូង លោកស្រីបានយកដៃដាក់ទៅលើដើមទ្រូងរបស់ Marc ដើម្បីស្ទាបបេះដូង។ នៅពេលដាក់ដៃលើដើមទ្រូងរបស់ Marc ភ្លាមលោកស្រីមានអារម្មណ៍ថា បានស្ដាប់ឮបេះដូងរបស់កូនគាត់លោតនៅក្នុងខ្លួនរបស់ Marc ។ លោកស្រីបានបញ្ជាក់បន្ថែមថា “អារម្មណ៍នៅពេលនោះវាពិតជារំភើបខ្លាំងណាស់ ហើយវាជាអារម្មណ៍កក់ក្តៅបំផុតដែលគាត់មិនធ្លាប់បានជួបតាំងពីកូនប្រុសលោកស្រីបានបង់ជីវិតមក។

ងាកមក Marc វិញ លោកបានប្រាប់ទៅកាន់ វិទ្យុ BBC ថា “ពាក្យអរគុណមិនគ្រប់នោះទេសម្រាប់ការដែលពួកគាត់បានបរិច្ចាគបេះដូងមួយនេះដើម្បីជួយសង្គ្រោះខ្ញុំឲ្យផុតពីទ្វារមច្ចុរាជ ពីព្រោះវាគឺជាកាដូរដ៏ធំបំផុតមិនអាចកាត់ថ្លៃបានក្នុងមួយជីវិតរបស់ខ្ញុំ” ៕

លោកស្រី Sue Burton និងស្វាមី

 

ដោយ ៖ ជលស័យ
ប្រភព ៖


  • ខ្ញុំ​បាន​ស្ដាប់​ឮ​សំឡេង​បេះដូង​របស់​កូន​ខ្ញុំ​លោត​នៅ​ក្នុង​ខ្លួន​របស់​អ្នក​ផ្សេង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:ជីវិតនិងសង្គម
Tags: