អ្នក​​​នាំ​​​ពាក្យ​​​​​​​​​ក្រសួង​​​មហា​​​ផ្ទៃ​​​​​​បញ្ជាក់​​​ថា នគរ​បាល​ប្រហែល​ជាមិន​ចាប់​ខ្លួន​លោក កឹម សុខា​

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា នគរបាលប្រហែលជាមិនអនុវត្តដីកាចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងដែលតុលាការនិយាយថានឹងចេញក្នុងពេលឆាប់ៗនេះឡើយ ប្រសិនបើខ្លួនយល់ថា ការចាប់ខ្លួនលោកអាចបង្កឲ្យមាន “ការបង្ហូរឈាម ការប៉ះទង្គិចគ្នា ឬការប្រើអំពើហិង្សា”។ គណបក្សសង្គ្រោះជាតិបានគំរាមធ្វើមហាបាតុកម្ម ប្រសិនបើលោក កឹម សុខា ត្រូវចាប់ខ្លួនចំពោះការមិនចូលបំភ្លឺក្នុងតុលាការកាលពីសប្តាហ៍មុនក្នុងនាមជា “សាក្សី” នៅក្នុងរឿងអាស្រូវផ្លូវភេទរបស់លោក។ កាលពីថ្ងៃទី២៦ ខែឧសភា នគរបាលបានប៉ុនប៉ងចាប់ខ្លួនលោកប៉ុន្តែមិនបានសម្រេច ហើយលោកក៏ត្រូវបានចោទប្រកាន់បឋមនៅថ្ងៃបន្ទាប់។ ប្រធានសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា ដីកាចាប់ខ្លួននឹងចេញក្នុងពេលឆាប់ៗនេះ ប៉ុន្តែលោក  ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានគូសបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយវិទ្យុវាយោកាលពីម្សិលមិញថា នគរបាលអាចនឹងមិនធ្វើតាមដីកាចាប់ខ្លួននោះទេ។ លោកថ្លែងថា “តាមច្បាប់ បើយើងមានដីកាពីតុលាការឲ្យចាប់ខ្លួន អាជ្ញាធរមានសមត្ថកិច្ចត្រូវតែអនុវត្តតាមដីកានោះ។ ប៉ុន្តែយើងយល់ថា បើការអនុវត្តតាមដីកាចាប់ខ្លួននេះបង្កឲ្យមានការបង្ហូរឈាម ការប៉ះទង្គិចគ្នា ឬការប្រើអំពើហិង្សា ខ្ញុំយល់ថា សមត្ថកិច្ចនឹងពិចារណា នឹងមិនអនុវត្តវាឡើយ”។ លោកគ្រាន់តែបកស្រាយថា ក្រសួងមហាផ្ទៃជាអ្នកទទួលខុសត្រូវចំពោះធានាការពារសណ្ដាប់ធ្នាប់សង្គម ប៉ុន្តែមិនបានលើកឡើងថា តើនោះមានន័យថាដីកាចាប់ខ្លួននឹងមិនត្រូវបានអនុវត្តរហូតឡើយ។ អ្នកនាំពាក្យរូបនេះមិនអាចទាក់ទងតាមទូរស័ព្ទបានទេ។ កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា និងជាអនុប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិបានថ្លែងកាលពីម្សិលមិញថា ការលើកឡើងរបស់លោក ខៀវ សុភ័គ មិនបានធ្វើឲ្យគណបក្សសង្គ្រោះជាតិមានសង្ឃឹមថា ភាពតានតឹងផ្នែកនយោបាយនាពេលបច្ចុប្បន្ននឹងបញ្ចប់នោះទេ។ កញ្ញាបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា ”នេះមិនមែននិយាយអំពីលោក កឹម សុខា ទេ គឺនិយាយអំពីការអំពាវនាវឲ្យបញ្ចប់ការបំពានរបស់តុលាការទាំងស្រុង។ល្មមៗបានហើយ”។ ទោះជាយ៉ាងណា កញ្ញាមិនបានឆ្លើយតបសារអេឡិចត្រូនិកជាបន្តបន្ទាប់ដែលព្យាយាមសុំការបំភ្លឺជុំវិញករណីនេះឡើយ។ លោក យឹម […]

The post អ្នក​​​នាំ​​​ពាក្យ​​​​​​​​​ក្រសួង​​​មហា​​​ផ្ទៃ​​​​​​បញ្ជាក់​​​ថា នគរ​បាល​ប្រហែល​ជាមិន​ចាប់​ខ្លួន​លោក កឹម សុខា​ appeared first on The Cambodia Daily.