គណបក្ស​ប្រឆាំង​ប្រកាស​ផែនការដើរហែក្បួន បន្ទាប់មក​លុប​ចោល​វិញ​

កាលពីថ្ងៃអាទិត្យ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រកាសជាសាធារណៈ ប៉ុន្តែបន្ទាប់មកទំនងជាលុបចោលទៅវិញ នូវផែនការសម្រាប់ការដើរក្បួនមួយលើកទៀតនៅទូទាំងក្រុងភ្នំពេញនៅសប្តាហ៍ក្រោយ ដោយអំពាវនាវសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ ដើម្បីបញ្ចប់ការគាបសង្កត់ជាហូរហែពីសំណាក់គណបក្សប្រជាជនកម្ពុជាទៅលើក្រុមអ្នករិះគន់របស់ខ្លួន។ កាលពីសប្តាហ៍មុន គណបក្សសង្គ្រោះជាតិបានដាក់ញត្តិថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ដើម្បីសំុជំនួយពីព្រះអង្គ បន្ទាប់ពីមានការរុកកួនតាមផ្លូវច្បាប់ជាច្រើនខែលើគណបក្សនេះ ដែលឈានដល់មានការចោទប្រកាន់ជាបឋមលើលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ព្រមទាំងមានការប្រឹងប្រែងចាប់ខ្លួនលោកទៀតផង។ ថ្លែងនៅក្រៅទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ ដែលលោក សុខា សម្ងំនៅទីនោះតាំងពីថ្ងៃទី២៦ខែឧសភាមក លោក សុវណ្ណ បាននិយាយថា “នៅថ្ងៃតែមួយ គឺថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៦ យើងនឹងប្រមូលញត្តិដាក់ថ្វាយព្រះមហាក្សត្រនៅថ្ងៃនោះ។ នៅពេលព្រឹក យើងនឹងប្រមូលញត្តិ ហើយនៅពេលរសៀល យើងនឹងហែញត្តិ”។ អ្នកនាំពាក្យរូបនេះបាននិយាយថា “អ្នកណាដែលជាអ្នកធ្វើញត្តិ? មិនមែនគណបក្សសង្គ្រោះជាតិទេ គឺបងប្អូនប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋជាអ្នកដែលប្រមូលញត្តិ។ នៅថ្ងៃទី៣០ខែឧសភា យើងបានប្រមូលញត្តិ [ថ្វាយព្រះមហាក្សត្រ] រួចហើយ ប៉ុន្តែគេបានលើកឡើងថា វាគួរឲ្យសង្ស័យ”។ “កុំឲ្យវាពិបាក។ ដាក់វាលើតុនៅទីលានប្រជាធិបតេយ្យ ហើយផ្តិតស្នាមមេដៃនៅទីនោះ ដើម្បីឲ្យមើលឃើញថាតើ […]

The post គណបក្ស​ប្រឆាំង​ប្រកាស​ផែនការដើរហែក្បួន បន្ទាប់មក​លុប​ចោល​វិញ​ appeared first on The Cambodia Daily.