ប្រធានាធិបតី​តួ​ក​គី ទាមទារ​ចម្លើយ​ពី​អាល្លឺម៉ង់​លើ​ការ​ប្រល័យពូជសាសន៍​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       June-06-2016, 6:19 pm         1959

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រធានាធិបតី​តួ​ក​គី ទាមទារ​ចម្លើយ​ពី​អាល្លឺម៉ង់​លើ​ការ​ប្រល័យពូជសាសន៍​​ការទទួលស្គាល់​ការសម្លាប់​រង្គាល​ជនជាតិ​អា​មេ​នី ពី​សំណាក់​ទាហាន​អូ​តូ​ម៉​ង់ ជា​អំពើ​ប្រល័យពូជសាសន៍ ធ្វើ​ឲ្យ​តួ​ក​គី​ខឹង​យ៉ាងខ្លាំង និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​តួ​ក​គី និង​អាល្លឺម៉ង់ រង្គោះរង្គើ​។ ប៉ុន្មាន​ថ្ងៃក្រោយ ប្រធានាធិបតី​តួ​ក​គី បានទាមទារ​ឲ្យ​ចម្លើយ​ពី​អាល្លឺម៉ង់ ក្នុងការ​ប្រល័យពូជសាសន៍​នៅ​ប្រទេស​ណា​មី​ប៊ី កាលពីដើម​សតវត្សរ៍​ទី​២០ ក៏ដូចជា​ការសម្លាប់​ជនជាតិ​ជ្វី​ហ្វ​ផងដែរ​។

​ប្រធានាធិបតី​តួ​ក​គី លោក Recep Tayyip Erdogan នៅ​ថ្ងៃទី​០៥ ខែមិថុនា បាន​ប្រាប់​ឲ្យ អាល្លឺម៉ង់​ផ្ដល់​ចម្លើយ ចំពោះ​អំពើ​ប្រល័យពូជសាសន៍ ពី​សំណាក់​ជនជាតិ​អាល្លឺម៉ង់​ក្នុងពេល​សម័យ​សង្គ្រាម​។ នេះ ជាការ​ឆ្លើយតប របស់លោក ទៅនឹង​ការប្រកាស​ទទួលស្គាល់រ​បស់​អាល្លឺម៉ង់ លើ​អំពើ​ប្រល័យពូជសាសន៍ លើ​ជនជាតិ​អា​មេ​នី ក្នុងសម័យ​សង្គ្រាមលោក​លើកទីមួយ​។

​ដោយនិយាយ​សំដៅលើ​ការសម្លាប់​រង្គាល​ជនជាតិ​ជ្វី​ហ្វ ដោយ​ទាហាន​ណា​ហ្ស៊ី​អាល្លឺម៉ង់ ក្នុង​សង្គ្រាមលោកលើកទីពីរ លោក Erdogan និយាយថា​៖ «​អាល្លឺម៉ង់​! ខ្ញុំ​និយាយ​ម្ដងទៀត​! អ្នក (​អាល្លឺម៉ង់​) គួរតែ​ឆ្លើយ​នឹង​ការ​ប្រល័យពូជសាសន៍ ជាមុនសិន​»​។ លោក​ក៏បាន​បន្ត​លើក​ជា​សំណួរ​ពាក់ព័ន្ធ​នឹង​ការសម្លាប់​រង្គាល​នៅ​ណា​មី​ប៊ី ដោយ​សួរថា តើ​អ្នក (​អាល្លឺម៉ង់​) អាច​សម្លាប់​ជនជាតិ​ណា​មី​ប៊ី រាប់រយ​ពាន់​នាក់​ដោយ​របៀប​ណា​»? លោក​បន្ថែមថា អ្នក​គួរតែ​ឆ្លើយ​សំណួរ​នេះ​។

​ជនជាតិ Herero និង​Nama ជាច្រើន​ពាន់​នាក់ ត្រូវបាន​សម្លាប់​ដោយ​ចក្រភព​អាល្លឺម៉ង់ ក្នុង​អាហ្វ្រិក​ភាគ​ខាងលិច ដែល​គ្រប់គ្រង​ដោយ​អាល្លឺម៉ង់ ដែល​បច្ចុប្បន្ន​ជាណា​មី​ប៊ី​។ មនុស្ស​ជាច្រើន ត្រូវបាន​ស្លាប់​ក្នុង​សង្គ្រាម Herero ចន្លោះ​ឆ្នាំ​១៩០៤ ដល់​ឆ្នាំ​ដែល​ត្រូវបាន​ចាត់ទុកជា អំពើ​ប្រល័យពូជសាសន៍ ប្រចាំ​សតវត្សរ៍​ទី​២០​។ 

​សូម​រម្លឹកថា នៅ​ថ្ងៃទី​០២ ខែមិថុនា រដ្ឋសភា​អាល្លឺម៉ង់ (Bundestag) បានអនុម័ត​លើ​សេចក្ដីសម្រេច ទទួលស្គាល់​ការសម្លាប់​រង្គាល​លើ​ជនជាតិ​អា​មេ​នី ដោយ​ទាហាន​អូ​តូ​ម៉​ង់ ក្នុង​ឆ្នាំ​១៩១៥ ជា​សកម្មភាព​ប្រល័យពូជសាសន៍​។ សមាជិកសភា មកពី​គ្រប់​គណបក្ស​ដែលមាន​សំឡេង​ក្នុង​សភា ឯកភាពគ្នា​លើ​ញត្តិ ដែល​ត្រូវបាន​ដាក់​ដោយ​រដ្ឋាភិបាល​ចម្រុះ របស់​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel និង​ក្រុម​បក្សប្រឆាំង​បៃតង​។​

​ជាការ​ឆ្លើយតប ក្រុង​អង់កា​រ៉ា បាន​កោះហៅ​អគ្គរដ្ឋទូត​របស់ខ្លួន​ប្រចាំ​ក្រុង​បែរ​ឡាំង ត្រលប់​មកវិញ ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ​។ មួយវិញទៀត ទាំង​ប្រធានាធិបតី លោក Erdogan ទាំង​នាយករដ្ឋមន្ត្រី លោក Binali Yildirim សុទ្ធតែ​ចេញមក​រិះគន់ ច្បាប់​ថ្មី​នេះ​ទាំងអស់​។ ហើយ​តួ​ក​គី និង​អា​មេ​នី ក៏​មិនទាន់​ឯកភាពគ្នា លើ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះដែរ​។

​អា​មេ​នី អះអាងថា ជនជាតិ​ខ្លួន​ប្រមាណ​១.៥​លាន​នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​ជម្លោះ​ជនជាតិភាគតិច និង​និរទេស ដោយ​ទាហាន​អូ​តូ​ម៉​ង់​ចាប់ពី​ឆ្នាំ​១៩១៥ ដល់​ឆ្នាំ​១៩១៧ គឺ​ក្នុងសម័យ​សង្គ្រាមលោកលើកទី​១​។ ចំណែកឯ តួ​ក​គី បាន​ទទួលស្គាល់ថា មាន​ជនជាតិ​អា​មេ​នី ត្រូវបាន​សម្លាប់​ផងដែរ ប៉ុន្តែ​មិនបាន​ចាត់ទុកជា សកម្មភាព​ប្រល័យពូជសាសន៍​ទេ ជាមួយនឹង​ការអះអាង​ថា ចំនួន​នៃ​អ្នកស្លាប់ មានតែ​៣​សែន​នាក់​ទេ​៕