វិធី​ ៨​ យ៉ាង​ការពារ​ខ្សែ​ភ្លើង​ឆក់

ចរន្ដអគ្គិសនីអាចមានគ្រោះថ្នាក់គ្រប់ពេលវេលា ជាពិសេសគឺនៅរដូវភ្លៀងធ្លាក់បើយើងមិនការពារនិងត្រូវពិនិត្យអោយបានត្រឹមត្រូវនោះទេ វាអាចមានគ្រោះថ្នាក់ជាមិនខាន។

វិធី​ ៨​ យ៉ាង​ការពារ​ខ្សែ​ភ្លើង​ឆក់

ខាងក្រោមនេះជាវិធី៨យ៉ាងដែលអាចជួយការពារអ្នកកុំអោយភ្លើងឆក់បាន ពិសេសចំពោះកូនក្មេង។

១-ត្រួតពិនិត្យឧបករណ៍និងខ្សែភ្លើងនិងជួសជុលចំណែកដែលខូចខាត។
២-គួរដាក់ខ្សែភ្លើងអោយផុតពីផ្លូវដើរ ហើយបរិវេណដាក់ខ្សែភ្លើងមិនគួរដាក់របស់អ្វីដែលធ្ងន់សង្កត់ពីលើនោះទេ។
៣-ហាមប្រើគគ្រឿងអគ្គិសនីដែលសើមទឹក។
៤-ហាមជួសជុលគ្រឿងអគ្គិសនីដោយខ្លួនឯង ដោយគ្មានការចេះដឹងច្បាស់លាស់។
៥-មិនគួរប្រើអគ្គិសនីច្រើនយ៉ាងជាមួយព្រីភ្លើងតែមូយនោះទេ។
៦-តខ្សែម៉ាស់ក្រោមដីជាមួយឧបករណ៍អគ្គិសនីទាំងអស់ (បើចាំបាច់) ដើម្បីអោយភ្លើងចូលទៅក្រោមដី។
៧-កុំប៉ះឧបករណ៍អគ្គិសនីពេលខ្លួនសើម ព្រោះខ្សែភ្លើងនឹងឆ្លងឆក់បាន។
៨-គួរដាក់ម៉ាស៊ីនទប់ភ្លើងនៅក្នុងផ្ទះ ដើម្បីសុវត្ថិភាពនិងការពារគ្រោះថ្នាក់ផងដែរ។
គួរដាក់កុងតាក់ និងព្រីភ្លើងនៅកន្លែងដែលសុវត្ថិភាពខ្ពស់ផុតពីដៃក្មេង ឬឆ្ងាយពីកន្លែងដែលអាចធ្វើអោយកើតមានគ្រោះថ្នាក់នៅពេលមានទឹកជំនន់៕

ប្រភព៖ whatsupkhmer

  • វិធី​ ៨​ យ៉ាង​ការពារ​ខ្សែ​ភ្លើង​ឆក់已关闭评论
  • 37 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:ចំនេះដឹង
Tags: