ឈ្នះ!ឈ្នះ!ជាមួយវីង

ដំណឹងល្អ!​ ធនាគារ​ឯកទេស​វីង​មាន​កម្មវិធី​ពិេសស សម្រាប់​អតិថិជន​ដែល​មាន​គណនី​វីង​ទាំង​អស់​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​ជា​ច្រើន​ដូច​ជា ម៉ូតូ​ហុង​ដា Scoopyស៊េរី 2016 ទូរស័ព្ទSamSung Galaxy S7 edge ទូរទស្សន៍ SamSung LED និង​រង្វាន់​ផ្សេងៗ​ជា​ច្រើន​ទៀត។

 

ឈ្នះ!ឈ្នះ!ជាមួយវីង

 

​ដើម្បី​ទទួល​បាន​ឱកាស​ឈ្នះ​រង្វាន់​នេះ​អតិថិជន​ទាំង​អស់​ដែល​មាន​គណនី​វីង​ទាំង​អស់​គ្រាន់​តែ​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​ជាមួយ
សេវាកម្ម​វីង​ ដើម្បី​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​នេះ។​ កម្មវិធី ឈ្នះ​ជា​មួយ​វីង​ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី​០២ ខែ​មិថុនា ដល់​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៦ សម្រាប់​អតិថិជន​ដែល​មាន​គណនី​វីង​ស្រាប់ និង​អតិថិជន​ថ្មី​ផង​ដែរ។

 

ការ​ចាប់​រង្វាន់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៨ ជា​រៀង​រាល់​ខែ​ហើយ​ចាប់​រង្វាន់​លើក​ទី១​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៦​ហើយ​ការ​ចាប់​រង្វាន់​នេះ​មាន​ផ្សាយ​តាម​រយៈ​​ទំព័រ​Facebookវីង ​តាម​រយៈ​ទូរទស្សន៍ និងកាសែត​ដូចជា CNC, CTN, DAP, Sabay News, Kosatepheap, and Reaksmei Kampucheaជាដើម។

 

យោង​តាម​ប្រសាសន៍​របស់​លោក JoJo Malolos អគ្គ​នាយក​ធនាគារ​ឯកទេស​វីង​បាន​បញ្ជាក់​ថា​ វីង​មិន​មែន​ត្រឹម​តែ​ផ្តល់​នូវ​ដំណោះ​ដ៏​ល្អ​បំផុត​ផ្នែក​សេវា​ហិរញវត្ថុ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច​ដែល​មាន​ភាព​ងាយ​ស្រួល​ រហ័ស​និង​សុវត្ថិភាព​ខ្ពស់​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​ផ្តល់​នូវ​បទ​ពិសោធន៍​ដ៏ល្អ​សម្រាប់​អតិថិជន​វីង​ទាំង​អស់​ដែល​តែង​តែ​គាំទ្រ​និង​ប្រើ​ប្រាស់​សេវាកម្ម​វីង​រហូត​មក​ផង​ដែរ។

 

ដើម្បី​ទទួល​បាន​គណនី​វីង​មក​ប្រើប្រាស់​ គឺ​ងាយ​ស្រួល​បំផុត​ដោយ​លោក​អ្នក​គ្រាន់​តែ​ទៅ​កាន់​ភ្នាក់ងារ​វីង​ណា​មួយ​ក៏​បាន​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ដើម្បី​ស្នើ​សុំ​បើក​គណនី​វីង​រួច​ធ្វី​ប្រតិបត្តិការ​ណា​មួយ​តាម​រយៈ​គណនី​វីង​នោះ​ជា​ការ​ស្រេច។
ជាមួយ​គណនី​វីង​លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​ជា​ច្រើន​ដូច​ជា​ ផ្ញើ​ប្រាក់ ​បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ​ បង់​វិក្កយប័ត្រ​ផ្សេងៗ​ ឆូត​ការ​តាម​ម៉ាស៊ីន​វីង​សម្រាប់​ទូទាត់​ថ្លៃ​ទំនិញ ទិញ​របស់​របរ Online វីង​ជា​ដើម ។ដើម្បី​ធ្វើ​ប្រតិបត្តិការ​ទំាង​នេះ​លោក​អ្នក​គ្រាន់​តែ​ចុច *989# នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​អ្នក​បាន​គ្រប់​ពេល​វេលា​គ្រប់​ទី​កន្លែង​ជាមួយ​ភាព​ងាយ​ស្រួល​រហ័ស​និង​មាន​សុវត្ថិភាព​ខ្ពស់​បំផុត។ លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្តន៍។

 

វីង​គឺ​ជា​ធនាគារ​ឯកទេស​ដែល​ផ្តល់​សេវាកម្ម​ផ្នែក​ហិរញវត្ថុ​តាម​រយៈ​ទូរស័ព្ទ​ដៃ​ដំបូង​និង​ឈាន​មុខ​គេ​បង្អស់​នៅ​កម្ពុជា​ជាមួយ​សេវាកម្ម​ដូច​ជា​ផ្ញើ​ប្រាក់​បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ​ បង់​វិក្កយប័ត្រ​ផ្សេងៗ បើក​ប្រាក់​បៀវត្ស​បុគ្គលិក​វីង​គិត​លុយ (ឆូត​កាត​តាម​ម៉ាស៊ីន​វីង) ទិញ​ទំនិញ​តាម​រយៈ​អុីនធឺណិត​និង​សេវាកម្ម​ផ្សេងៗ​ជាច្រើន​ទៀត។ ព័ត៌មាន​លម្អិត​សូម​ចូល​ទៅ​កាន់ www.wingmoney.com ឬ​ទំនាក់​ទំនង​ទូរស័ព្ទ023 999 989៕

 

អត្ថបទៈ ពាណិជ្ជកម្ម