បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់​ប្តឹង​អតីត​មិត្តស្រី​ឲ្យ​សង​ថ្លៃ​ចាយវាយ​ក្នុងអំឡុងពេល​សេពគប់​គ្នា​ និពន្ធដោយ : ធីតា       June-06-2016, 7:39 pm         552

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់​ប្តឹង​អតីត​មិត្តស្រី​ឲ្យ​សង​ថ្លៃ​ចាយវាយ​ក្នុងអំឡុងពេល​សេពគប់​គ្នា​រូបថតនិមិត្តសញ្ញាតុលាការ​បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់​បាន​ប្តឹង​អតីត​មិត្តស្រី​របស់ខ្លួន ទាមទារ​សំណង​ជា​ទឹកប្រាក់​ចំនួន ៦០០ ដុល្លារ ដែល​ខ្លួន​បាន​ចំណាយ​ក្នុងអំឡុងពេល​សេពគប់​គ្នា រួមទាំង​ថ្លៃ​ដំណើរ​កម្សាន្ត​ទៅកាន់​ឧបទ្វីប Crimea ផងដែរ​។​

​បើតាម​នាង Nina Zgourskaïa ដែលជា​អតីត​មិត្តស្រី​របស់​បុរស​ដើមបណ្តឹង ដើមឡើយ ពួកគេ​ទាំងពីរ​មាន​មនោសញ្ចេតនា​ល្អ​នឹង​គ្នា​ណាស់​។ មិត្ត​ប្រុស​របស់​នាង​តែងតែ​ជូន​វត្ថុ​អនុស្សាវរីយ៍ និង​ណាត់ជួប​នាង​ជារឿយៗ​។ លុះដល់​ពេលដែល​មិត្ត​ប្រុស​ប​បូល​ទៅ​ដើរលេង​នៅ Crimea នាង​សង្ឃឹមថា គេ​នឹង​សុំ​នាង​រៀបការ​។ ប៉ុន្តែ មិត្ត​ប្រុស​មិនបាន​បង្ហើប​រឿងនេះ​បន្តិច​សោះ នាង​ខឹង​យ៉ាងខ្លាំង ក៏បាន​សុំ​ផ្តាច់ទំនាក់ទំនង​ជាមួយ​មិត្ត​ប្រុស​។​

​ក្រោយ​ពេលដែល​នាង​វិលត្រឡប់​ទៅ​ប្រទេស​ស៊ី​ប៊ី​រី​វិញ នាង​មានការ​ភ្ញា​ល់​ផ្អើល​យ៉ាងខ្លាំង ដោយ​ឃើញ​លិខិត​កោះហៅ​របស់​តុលាការ និង​សំណើ​ទាមទារ​សំណង​ជា​ទឹកប្រាក់​ចំនួន ៦០០ ដុល្លារ​។ អតីត​មិត្ត​ប្រុស​បាន​ប្តឹង​នាង​ពីរ​ករណី មួយ​គឺ​សំណង​ជា​ទឹកប្រាក់​ដែល​បាន​ចាយវាយ​លើ​រូបនាង និង​ថ្លៃ​ចំណាយ​លើ​ដំណើរ​កម្សាន្ត​លើកចុងក្រោយ​របស់​ពួកគេ​។ អតីត​មិត្ត​ប្រុស​នេះ​បាន​រក្សាទុក​វិ​ក័យ​ប​ត្រ​ចំណាយ​ទាំងអស់​។​

​ភាគី​ដើមចោទ​ដែលជា​មេធាវី​ម្នាក់នេះ បាន​អះអាងថា ពួកគេ​ទាំងពីរ​គ្មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​ទេ ហេតុនេះ នាង​ត្រូវតែ​ចេញថ្លៃ​ចាយវាយ​លើ​ចំណែក​របស់ខ្លួន​។ ដើមចោទ​បាន​ប្រាប់​ទូរទស្សន៍ CTC-Prima ថា​៖ « នាង​មិនអាច​បញ្ជាក់បាន​ថា យើង​មាន​ទំនាក់ទំនង​នឹង​គ្នា​ទេ​។ វា​មិនមែនជា​កាដូ ឬ​ជា​ដំណើរ​កម្សាន្ត​ឥតគិតថ្លៃ​ទេ​។ ខ្ញុំ​មិនដែល​និយាយថា ចេញ​លុយ​ឲ្យ​ទេ »​។ បុរស​រូបនេះ​បាន​បន្ថែមទៀតថា​៖ « តើ​ខ្ញុំ​ត្រូវ​ជូន​កាដូ ឬ​ចេញថ្លៃ​ដើរ​កម្សាន្ត​សម្រាប់​មនុស្ស​ស្រី​គ្រប់គ្នា​ដែល​ខ្ញុំ​ជួប​តាមផ្លូវ​ឬ ? »៕

​ប្រភព​៖ Le Point