Shu Qi លើក​ទង់ ស ពី​ទំនាក់ទំនង​លាក់បាំង​ជាង ២០ ឆ្នាំ​

Videos


ពាក្យចចាមអារ៉ាមស្នេហាជាង ២០ ឆ្នាំ រវាងតារាសម្តែងស្រីតៃវ៉ាន់ដ៏ល្បីឈ្មោះវ័យ ៤០ ឆ្នាំ Shu Qi និង តារាសម្តែងប្រុសហុងកុងវ័យ ៤១ ឆ្នាំ Stephen Fung ត្រូវបានរលត់ បន្ទាប់ពីអ្នកទាំងពីរចេញមុខបង្ហាញការពិត ។

Shu Qi លើក​ទង់ ស ពី​ទំនាក់ទំនង​លាក់បាំង​ជាង ២០ ឆ្នាំ​

យោងតាមសារព័ត៌មាន គេបានដឹងថា កាលពីពេលថ្មីៗនេះ នាង Shu Qi បានសម្រេចចិត្តលើកទង់សចុះចាញ់ បង្ហាញការពិត ដោយបានចែករំលែករូបថតស្និទ្ធស្នាលរវាងនាង និង លោក Stephen ដែលមើលទៅ រូបនោះថតពេលដែលពួកគេទៅដើរលម្ហែកាយនៅឆ្នេរសមុទ្រជាមួយគ្នា ។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានសរសេរសារបន្ថែមលើរូបថតនោះដែរថា «ថ្ងៃនេះជាថ្ងៃល្អសម្រាប់ខ្ញុំ សូមបញ្ជាក់ទៅអ្នកដែលតាមដានថតខ្ញុំទាំងអស់ ជួយជ្រើសរូបថតណាស្អាតៗ ឬជួយកែបន្ថែមផង មុននឹងបង្ហោះបន្ត ព្រោះរូបនេះ ខ្ញុំមិនបានតុបតែងមុខនោះទេ» ។

Shu Qi លើក​ទង់ ស ពី​ទំនាក់ទំនង​លាក់បាំង​ជាង ២០ ឆ្នាំ​

ក្រោយរូបថតនាងត្រូវបានចែកចាយពេញបណ្តាញអ៊ីនធឺរណេត មហាជនជាច្រើនបានផ្ញើសារអបរអរសាទរពួកគេទាំងពីរផងដែរ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

Shu Qi លើក​ទង់ ស ពី​ទំនាក់ទំនង​លាក់បាំង​ជាង ២០ ឆ្នាំ​
Shu Qi លើក​ទង់ ស ពី​ទំនាក់ទំនង​លាក់បាំង​ជាង ២០ ឆ្នាំ​
Shu Qi លើក​ទង់ ស ពី​ទំនាក់ទំនង​លាក់បាំង​ជាង ២០ ឆ្នាំ​
Shu Qi លើក​ទង់ ស ពី​ទំនាក់ទំនង​លាក់បាំង​ជាង ២០ ឆ្នាំ​
Shu Qi លើក​ទង់ ស ពី​ទំនាក់ទំនង​លាក់បាំង​ជាង ២០ ឆ្នាំ​
Shu Qi លើក​ទង់ ស ពី​ទំនាក់ទំនង​លាក់បាំង​ជាង ២០ ឆ្នាំ​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត