ប្រតិកម្ម​របស់ ម៉ាក ចំពោះ គីម​ប៊ឺ​លី ថើប​មែនទែន​ជាមួយ​បុរស​ផ្សេង​

Videos


បើមើលតាមប្រវត្តិខ្សែភាពយន្តអ្នកនាង គីមប៊ឺលី អាន វូលតេម៉ាស (Kimberly Ann Voltemas) បានសម្តែង គឺភាគច្រើនសម្តែងតែជាមួយតែសង្សារលោក ម៉ាក ព្រីន ស៊ូផារ៉ាត (Mark Prin Suparat) ច្រើនជាងគេ រីឯតារាប្រុសផ្សេងទៀតមានដូចជាលោក ណៈដេត គូគីមីយ៉ា (Nadech Kugimiya) និង លោក ប៊យ ផាកន (Boy Pakorn) សុទ្ធតែជាមិត្តភក្តិដែលស្គាល់គ្នា។

ប្រតិកម្ម​របស់ ម៉ាក ចំពោះ គីម​ប៊ឺ​លី ថើប​មែនទែន​ជាមួយ​បុរស​ផ្សេង​

ប៉ុន្តែសម្រាប់រឿង «ស្អប់ព្រោះស្រឡាញ់» (Piang Chai Kon Nee Mai Chai Poo Wised) ដែលអ្នកនាង គីមប៊ឺលី ចាប់ដៃគូសម្តែងជាមួយលោក ជែម ម៉ា (James Ma) ត្រូវបានអ្នកកាសែតលើកសំណួរសាកសួរទាក់ទងនឹងឈុតឆាកថើបបែបរ៉ូមែនទិក ព្រោះក្នុងរឿងនេះ ឈុតឆាកឱបថើបគឺមានញឹកបើប្រៀបធៀបជាមួយតួប្រុសឯទៀត។ អ្នកនាង គីមប៊ឺលី បានបញ្ជាក់ថា រាល់ឈុតឆាកថើបក្នុងរឿងនេះ គឺជាការថើបមែនទែន មិនបានប្រើកាមេរ៉ាជំនួយបែបបន្លំភ្នែកឡើយ សំខាន់គឺបង្កើតភាពស៊ីចង្វាក់ជាមួយតួឯកប្រុស។

ប្រតិកម្ម​របស់ ម៉ាក ចំពោះ គីម​ប៊ឺ​លី ថើប​មែនទែន​ជាមួយ​បុរស​ផ្សេង​

ក្នុងនាមជាតារាសម្តែង ការសម្តែងឱ្យកាន់តែដូចរឿងពិតគឺជារឿងសំខាន់ ព្រោះពេលដែលទស្សនាទើបមិនមានកន្លែងឆ្គង ទើបទស្សនិកជនភ្លេចថា នេះគ្រាន់តែជាការសម្តែង។ ប៉ុន្តែសម្រាប់លោក ម៉ាក វិញ គឺជារឿងផ្សេង ព្រោះអ្នកនាង គីមប៊ឺលី គឺជាសង្សាររបស់លោក ហើយកន្លងមកគឺភាគច្រើនថតតែជាមួយលោក និង ចាប់ដៃគូតែជាមួយមិត្តភក្តិប៉ុណ្ណោះ។

ប្រតិកម្ម​របស់ ម៉ាក ចំពោះ គីម​ប៊ឺ​លី ថើប​មែនទែន​ជាមួយ​បុរស​ផ្សេង​

ទន្ទឹមនឹងការចង់ដឹងពីអារម្មណ៍លោក ម៉ាក ក៏មានសំណួរទាក់ទងនឹងទំនាក់ទំនងរបស់លោកជាមួយអ្នកនាង គីមប៊ឺលី មានការប្រែប្រួលយ៉ាងណា ឬមួយក៏កំពុងងងក់ដាក់គ្នា ទើបអ្នកនាង គីមប៊ឺលី ឆ្លើយត្រង់ៗបែបនេះ ដោយមិនខ្វល់អារម្មណ៍ពីភាគីម្ខាង។ លោក ម៉ាក បានប្រាប់ថា ទំនាក់ទំនងរវាងលោក និង អ្នកនាង គីមប៊ឺលី គឺនៅតែផ្អែមល្ហែម ហើយសម្រាប់ឈុតថើបមែនទែនជាមួយបុរសផ្សេង គឺមិនមានជះឥទ្ធិពលអ្វីលើអារម្មណ៍លោកឡើយ។

ប្រតិកម្ម​របស់ ម៉ាក ចំពោះ គីម​ប៊ឺ​លី ថើប​មែនទែន​ជាមួយ​បុរស​ផ្សេង​

លោក ម៉ាក បានបញ្ជាក់ថា នេះជារឿងការងារ ការសម្តែងគឺគ្រាន់តែជាការសម្តែង សំខាន់បំពេញតួនាទីឱ្យល្អបំផុតទៅគឺជារឿងត្រឹមត្រូវហើយ។ ដូចនេះ លោកក៏មិនយករឿងនេះមកជ្រៀតជ្រែកទំនាក់ទំនងស្នេហាចំពោះ គីមប៊ឺលី ឡើយ៕ ខេរី

ប្រតិកម្ម​របស់ ម៉ាក ចំពោះ គីម​ប៊ឺ​លី ថើប​មែនទែន​ជាមួយ​បុរស​ផ្សេង​
ប្រតិកម្ម​របស់ ម៉ាក ចំពោះ គីម​ប៊ឺ​លី ថើប​មែនទែន​ជាមួយ​បុរស​ផ្សេង​
ប្រតិកម្ម​របស់ ម៉ាក ចំពោះ គីម​ប៊ឺ​លី ថើប​មែនទែន​ជាមួយ​បុរស​ផ្សេង​