ស្ទើរ​ធ្លាក់​ថ្លើម​៖ ផ្ទះ​អ៊ីចឹង​តម្លៃ​ជិត ១១០ ម៉ឺន ដុល្លារ​

Videos


សង្គមអនឡាញ បាននាំគ្នា Share រូបភាពផ្ទះឈើមួយខ្នងនៅប្រទេសថៃ ដែលមានអាយុ ១០០ ឆ្នាំ ត្រូវម្ចាស់សាងសង់ខុនដូមួយសុំទិញក្នុងតម្លៃ ៨០ លានបាត (ប្រមាណ ២,៥ លានដុល្លារ) ។

ស្ទើរ​ធ្លាក់​ថ្លើម​៖ ផ្ទះ​អ៊ីចឹង​តម្លៃ​ជិត ១១០ ម៉ឺន ដុល្លារ​

ផ្ទះនោះមានទំហំមិនធំទេ ធ្វើពីឈើ ដែលបង្ហាញពីលក្ខណៈនៃការរចនាតាមបែបសម័យមុន ដែលចាត់ទុកជាបុរាណវត្ថុមួយដ៏សំខាន់ មានអត្ថន័យជ្រាលជ្រៅ មិនងាយរចនាប្រដូចបាន ហើយជាកម្មសិទ្ធិរបស់អ្នកចាស់ស្រុកម្នាក់ បានថែរក្សា និង រស់នៅតកូនតចៅ អស់កាល ១ សតវត្សរ៍មកហើយ ។

ស្ទើរ​ធ្លាក់​ថ្លើម​៖ ផ្ទះ​អ៊ីចឹង​តម្លៃ​ជិត ១១០ ម៉ឺន ដុល្លារ​

ដោយសារនៅបរិវេណជាប់នោះ មានការសាងសង់ខុនដូដ៏ខ្ពស់មួយ ម្ចាស់ខុនដូចង់ពង្វាតដីបន្ថែមទៀតនោះ ក៏សុំទិញក្នុងតម្លៃ ៨០ លានបាត តែម្ចាស់ផ្ទះនោះចចេស ដាច់អហង្ការ មិនព្រមលក់ ៕ សូរ្យកាន្ត (កាពូក)

ស្ទើរ​ធ្លាក់​ថ្លើម​៖ ផ្ទះ​អ៊ីចឹង​តម្លៃ​ជិត ១១០ ម៉ឺន ដុល្លារ​