ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​រន្ទះបាញ់​ស្លា​ប់​ ខ​ណៈ​កំពុង​លេង​បាល់

ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​រន្ទះបាញ់​ស្លា​ប់​ ខ​ណៈ​កំពុង​លេង​បាល់



សៀមរាប ៖ ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ខ​ណៈ​ពេល​ដែល​រូបគេ​ កំពុង​លេង​បាល់ទាត់​ជាមួយ​មិត្ត​ភ័ក្តិ​នៅ​វាលស្រែ​ កាលពី​វេលា​ម៉ោង​១៦​ និង​១០​នាទី ​ថ្ងៃ​ទី​០៥​ ខែមិថុនា ឆ្នាំ​២០១៦ នៅចំណុច​ក្រុម​ទី​១៦​ ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ដែល​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ ម៉ាក់ ហាត់​ដាវី អាយុ​១៦ ​ ជា​សិស្ស​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ មន្ត្រី​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ថា​ តាម​ការពិនិត្យ​​សព​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​រន្ទះបាញ់​ពិតប្រាកដ​មែន​។

ក្រោយពី​ការពិនិត្យ​​សព​រួច​ កម្លាំង​នគរបាល​បាន​ប្រគល់​សព​ជនរងគ្រោះ​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕