ក្រដាស​ប្រាក់​រៀល​ក្លែងក្លាយ​ប្រភេទ​១​ម៉ឺន​រៀន​ ចាប់ផ្ដើម​ចរាចរ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ទៀតហើយ​

ក្រដាស​ប្រាក់​រៀល​ក្លែងក្លាយ​ប្រភេទ​១​ម៉ឺន​រៀន​ ចាប់ផ្ដើម​ចរាចរ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ទៀតហើយ​

បន្ទាយមានជ័យ ៖ ជាថ្មី​ម្តង​ទៀត​ក្រដាស​ប្រាក់​រៀល ប្រភេទ​១​ម៉ឺន​រៀល​ក្លែងក្លាយ ​ត្រូវ​បាន ជន​ខិលខូច​ចរាចរ​ចែកចាយ នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ បន្ទាប់ពី​ការ​ចរាចរ​ចែកចាយ​ប្រភេទ​ក្រដាស​ប្រាក់​នេះ ស្ងាត់​មួយ​រយៈ​ធំ​នោះ។

តាម​ការ​ឲ្យ​ដឹង​ពី​អាជីវករ​លក់​សាំង​នៅមុខ​ផ្សារ​អូរ​អំបិល​ក្នុង​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ម្នាក់​ឈ្មោះ ចែ ឡា បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ២០១៦ គាត់​ទទួល​បាន​ក្រដាស​ប្រាក់​រៀល​ក្លែងក្លាយ ប្រភេទ​១​ម៉ឺន​រៀល​មួយ​សន្លឹក ដែល​ជាប់​នៅ​ក្នុង​ខ្ទាស់​លុយ​ប្រភេទ​១ម៉ឺន​រៀល​ដូចគ្នា​ ពី​អ្នកទិញ​ប្រេង​ ដោយ​ពុំ​ដឹង​ថា ជា​លុយ​របស់​អ្នក​ណា​មួយឲ្យ​នោះទេ។ លុះ​រហូតដល់​ល្ងាច យក​លុយ​មក​រាប់​បូក​សរុប​ក៏​ឃើញ​គួរ​ឲ្យ​សង្ស័យ ទើប​យក​សួរ​គេ ទើប​ដឹង​ថាជា​លុយ​ជា​លុយ​ក្លែងក្លាយ។

អាជីវករ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​គាត់​ទទួល​បាន​លុយ​ក្លែងក្លាយ ដោយ​ធ្លាប់តែ​ឮសូរ​អ្នកជិតខាង​និយាយ និង​ធ្លាប់​ទទួល​បាន​លុយ​ប្រភេទ​នេះ​កាលពី​ឆ្នាំទៅ។ ចំពោះ​លុយ​ក្លែងក្លាយ​ប្រភេទ​ក្រដាស​​ប្រាក់​១​ម៉ឺន​រៀល​នេះ គាត់​នឹង​រក្សាទុក​មិន​ចាយវាយ​ទេ គ្រាន់​ទុកជា​គំរូ​សម្រាប់​ថ្ងៃក្រោយ ។

សូម​បញ្ជាក់​ថា ជា​ញឹកញាប់​ក្រដាស​ប្រាក់​ក្លែងក្លាយ​ប្រភេទ​១​ម៉ឺន​រៀល តែង​ត្រូវ​បាន​ជនខិលខូច​បន្លំ​ចែកចាយ តាមរយៈ​កន្លែង​អាជីវករ​លក់​តូចតាច តាម​ផ្លូវ​នៅ​ក្នុង​សង្កាត់​អូរ​អំបិល និង​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ដែល​ការ​ចែកចាយ​នេះ មិន​មាន​លក្ខណៈ​ធំដុំ​ជាច្រើន​សន្លឹក​ឡើយ គឺ​តែង​បន្លំ​ជាមួយ​ក្រដាសប្រាក់​សុទ្ធ​ប្រភេទ​ម៉ឺន​ដូចគ្នា ឬ​យក​ទិញ​នំ ដើម្បីឲ្យ​អ្នកលក់​នំ​អាប់​ជា​លុយ​សុទ្ធ​ឲ្យ។ ការចែក​ចាយ​លុយ​នេះ គឺ​មាន​ស្ទើរ​រាល់​ឆ្នាំ ហើយ​ច្រើន​ឆ្នាំ​មក​ហើយ ពុំ​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​ឡើយ៕