ការបរិភោគ​ដោយ​ដៃ​ទើប​ពិតជា​ល្អ​សម្រាប់​សុខភាព​

រឿងនេះប្រាកដជាធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍មិនជឿជាក់ ប៉ុន្ដែប្រសិនបាតដៃក្រោយពេលអនាម័យ ស្អាតបាត ដើម្បីបរិភោគនោះពិតជាមានគុណប្រយោជន៍សម្រាប់សុខភាព ។

១- បង្ការជំងឺទឹកនោមផ្អែមប្រភេទ ២
អ្នកបរិភោគលឿនមានហានិភ័យខ្ពស់នៅក្នុងការកើតជំងឺទឹក នោមផ្អែមប្រភេទ២ ។ តាមការស្រាវ ជ្រាវមួយចំនួនបានឱ្យដឹងថា ប្រសិន អ្នកប្រើសមនិងកាំបិតនោះល្បឿននៃការបរិភោគលឿនជាងយ៉ាងច្រើន ប្រៀបនឹងការបរិភោគដោយដៃរបស់អ្នក ។ ជាងនេះទៅទៀត នៅពេលបរិភោគដោយដៃ អ្នកអាចម្ចាស់ការចែកអាហារតូចៗដាក់ចូលមាត់ជាង ប្រើស្លាបព្រានិងសម ។

២- ជួយឱ្យប្រសើរឡើងដល់ ប្រព័ន្ធរំលាយអាហារ
ស្ដាប់ទៅហាក់ចម្លែក តែពេល បរិភោគដោយម្រាមដៃ គេជឿថាវា អាចកែប្រែឱ្យប្រសើរឡើងនូវការ រំលាយអាហារ ព្រោះពេលអ្នកលាងដៃ ដោយសាប៊ូបាក់តេរីមាន គ្រោះថ្នាក់ ទាំងអស់ត្រូវបានកម្ចាត់ចោល ក្នុងពេល បាក់តេរីល្អ នៅមានលើដៃរបស់អ្នក ដែលល្អប្រសើរសម្រាប់ផ្លូវពោះវៀន។

ក្រៅពីនេះពេលបរិភោគដោយ ដៃ ម្រាមដៃរបស់អ្នកនឹងធ្វើសញ្ញាទៅ ដល់ខួរក្បាលនូវព័ត៌មានរបស់អាហារ ត្រៀមបរិភោគ ដើម្បីជួយឱ្យប្រព័ន្ធរំលាយអាហារទាំងមូលអាច រំលាយ អាហារដោយសមស្របបំផុត ដោយមិន បង្កការរបួសណាមួយ ទោះបីជារឹងឬ ទន់, ក្ដៅ ឬ ត្រជាក់ ។

៣- ជួយរក្សាទម្ងន់រាងកាយ ល្អ
អ្នកបរិភោគដោយដៃ មាន ទម្ងន់រាងកាយល្អ ដោយសារគេមិន បរិភោគច្រើនពេក ។ រឿងនេះអាចល្អ ជាពិសេសសម្រាប់ក្មេងៗប្រសិនឪពុក ម្ដាយរបស់គេអនុញ្ញាតឱ្យពួកគេ បរិភោគដោយវិទ្យាសាស្ដ្រតាំងពីនៅ តូច ។ នេះត្រូវបានចាត់ទុកជាវិធីសុវត្ថិភាពបំផុត ដើម្បីរក្សាទម្ងន់រាងកាយនៅសភាពល្អ។ជាងនេះទៀតពេលបរិភោគ ដោយដៃ២,អ្នកមិនអាច ធ្វើរឿងអ្វីផ្សេង ព្រោះដៃរបស់អ្នកកំពុងត្រូវរក្សាឱ្យ ស្អាតដើម្បីបន្ដបរិភោគ។ពេលប្រមូលផ្ដុំ ដូច្នេះក្នុងពេលបរិភោគ អ្នកនឹងដឹងថា បានបរិភោគអាហារប៉ុន្មាន ហើយអ្នកនឹងគ្រប់គ្រងល្អ នូវបរិមាណអាហារ បញ្ចូលក្នុងសរីរាង្គបញ្ចៀសបាននូវ ស្ថានភាពបរិភោគច្រើនជ្រុល ឬឆ្អែតពេកដែលបណ្ដាលឱ្យលើសកាឡូរី ៕

ប្រភព៖ iknow

  • ការបរិភោគ​ដោយ​ដៃ​ទើប​ពិតជា​ល្អ​សម្រាប់​សុខភាព​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:សុខភាព
Tags: