ស្ងាត់ៗ​ពិធីករ ភោ សុ​ផានិត មានកូន​ស្រី​អាយុ​មួយ​ខួប​បាត់​!

Videos


កាលពីប៉ុន្មានថ្ងៃមុននេះ ពិធីករ ភោ សុផានិត បានធ្វើពិធីខួបកំណើតកូនស្រីគម្រប់អាយុមួយខួបរបស់ លោកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងភ្នំពេញ ដោយមានការចូលរួមពីសំណាក់ភ្ញៀវជាច្រើន។កូនស្រីរបស់លោកមានមុខ មាត់ស្រស់ស្អាតស្រដៀងរូបលោក។មានការនិយាយថា ស្ងាត់ៗលោក ភោ សុផានិត មានកូនមួយបាត់ ។

ស្ងាត់ៗ​ពិធីករ ភោ សុ​ផានិត មានកូន​ស្រី​អាយុ​មួយ​ខួប​បាត់​!

គួរបញ្ជាក់ថា ក្រោយពីលែងលះជាមួយពិធីការិនី សុខា សុធានី អស់រយៈពេលជាច្រើនឆ្នាំ ដោយ បន្សល់ទុកនូវកូនស្រីមួយ ដែលកំពុងរស់នៅជាមួយអ្នកនាង សុខា សុធានី ជាម្តាយ។បន្ទាប់ពីដើរដល់ផ្លូវបំបែក ជាមួយពិធីការិនី សុខា សុធានី លោក ភោ សុផានិត បានសារភាពថា លោក បានលង់ស្រលាញ់តារាសម្តែង កែវ ពេជ្រពិសី តែនាងបានបដិសេធ ដោយអះអាងថា ជាការយល់ច្រលំ ។

ស្ងាត់ៗ​ពិធីករ ភោ សុ​ផានិត មានកូន​ស្រី​អាយុ​មួយ​ខួប​បាត់​!

ក្រោយពីស្ងប់ស្ងាត់មួយរយៈមក លោក ភោ សុផានិត បានបង្ហាញរូបថតជាលក្ខណៈ ក្រុមគ្រួសារដ៏ស្រស់ស្អាត ដោយមានទាំងភរិយានិងកូនស្រីតូច ដែលលោកទើបតែធ្វើខួបកំណើតគម្រប់អាយុ មួយខួប។មានការសរសើរថា ភរិយាក្រោយ របស់ ពិធីករសម្តីផ្អែមរូបនេះ ស្រស់ស្អាតមិនចាញ់តារា ប៉ុន្មាន ឡើយ ។ ក្នុងនោះក៏មានការឆ្ងល់ថា លោក ភោ សុផានិត រៀបការតាំងពីពេលណាមក? សព្វថ្ងៃ លោក មាន កូន ស្រីមួយ ដែលមានឈ្មោះថា និត កតញ្ញូវិជិតា ដែលមានអាយុមួយខួប ដែលលោក និង ភរិយាទើបនឹងធ្វើ ពិធីខួបកំណើតកាលពីថ្ងៃទី ៣១ ខែឧសភា កន្លងទៅនៅ ភោជនីយដ្ឋានមួយ ។

ស្ងាត់ៗ​ពិធីករ ភោ សុ​ផានិត មានកូន​ស្រី​អាយុ​មួយ​ខួប​បាត់​!

ភរិយាទីពីររបស់លោក ភោ សុផានិត មានរូបសម្រស់ស្រស់ស្អាត និង មានវ័យក្មេងសក្តិសមជាមួយ រូបលោក។ពេលទំនេរពីការងារគេតែងតែឃើញរូបលោក ភរិយានិងកូនស្រីដើរកំសាន្តនៅតាមរមណីយដ្ឋាន នានា ផងដែរ ៕ ចេនី

ស្ងាត់ៗ​ពិធីករ ភោ សុ​ផានិត មានកូន​ស្រី​អាយុ​មួយ​ខួប​បាត់​!
ស្ងាត់ៗ​ពិធីករ ភោ សុ​ផានិត មានកូន​ស្រី​អាយុ​មួយ​ខួប​បាត់​!
ស្ងាត់ៗ​ពិធីករ ភោ សុ​ផានិត មានកូន​ស្រី​អាយុ​មួយ​ខួប​បាត់​!
ស្ងាត់ៗ​ពិធីករ ភោ សុ​ផានិត មានកូន​ស្រី​អាយុ​មួយ​ខួប​បាត់​!
ស្ងាត់ៗ​ពិធីករ ភោ សុ​ផានិត មានកូន​ស្រី​អាយុ​មួយ​ខួប​បាត់​!
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត