អាជ្ញាធរ​យួន​គ្រោង​ទិញ​យន្តហោះ​ស៊ើបការណ៍​យោធា​ប្រមាណ​៥​គ្រឿង​ពី​សហរដ្ឋអាមេរិក​

​សារព័ត៌មាន​ Reuters​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​វៀតណាម​គ្រោង​ចុះ​កិច្ចព្រមព្រៀង​បញ្ជា​ទិញ​យន្តហោះ​ស៊ើបការណ៍​យោធា​ប្រភេទ​ P-3​ Orion​ ចំនួន​ប្រមាណ​៥​គ្រឿង​ពី​ទាហានជើងទឹក​សហរដ្ឋអាមេរិក​ នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ ក្រោយ​លោក​ Barack​ Obama​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ប្រកាស​លុប​ចោល​ទណ្ឌកម្ម​គ្រឿង​សព្វាវុធ​លើ​វៀតណាម​ជា​អតីត​សត្រូវ​របស់​ខ្លួន​កាលពី​ខែ​មុន​រួច​មក​ ។​

​គម្រោង​បញ្ជា​ទិញ​យន្តហោះ​ស៊ើបការណ៍​យោធា​ទំនើប​របស់​វៀតណាម​ពី​សហរដ្ឋអាមេរិក​នេះ​ គឺ​វៀតណាម​សម្រាប់​យក​មក​ប្រើប្រាស់​ការពារ​ខ្លួន​ ទប់ទល់​នឹង​ឥទ្ធិពល​យោធា​ចិន​ក្នុង​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​ ។​

​យន្តហោះ​ស៊ើបការណ៍​យោធា​ប្រភេទ​ Lockheed​ P-3​ Orion​ ដែល​វៀតណាម​គ្រោង​បញ្ជា​ទិញ​ពី​សហរដ្ឋអាមេរិក​ចំនួន​ប្រមាណ​៥​គ្រឿង​នោះ​ គឺ​អាច​មាន​តម្លៃ​សរុប​ប្រមាណ​២០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ៕​

Related