សម្តេច ហ៊ុន សែន គ្រោង​ជួប​អ្នក​កាន់សាសនា​គ្រិស្ត​នៅ​កម្ពុជា​ និពន្ធដោយ : ថ្មីៗ       June-06-2016, 8:59 pm         4153

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្តេច ហ៊ុន សែន គ្រោង​ជួប​អ្នក​កាន់សាសនា​គ្រិស្ត​នៅ​កម្ពុជា​សម្តេច ហ៊ុន សែន ថត Selfie ជាមួយ​ពលរដ្ឋនៅតាមផ្សារ​ពី​ពិធី​បញ្ចុះ​ខណ្ឌ​នៅ​វត្ត​មឿង​ចា​រ្យ​លិខិត​តារា​ម ស្ថិតនៅ​ក្នុងភូមិ​មឿង​ចា​រ្យ ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី ៦ ខែមិថុនា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា​ខ្លួន​គ្រោង​ជួប​អ្នក​កាន់សាសនា​គ្រិស្ត​នៅ​កម្ពុជា​។

​គម្រោង​ជួប​នេះ គឺ​ដើម្បី​ភាព​សុខដុម​រមនីយ​កម្មន​យោ​បាយ សាសនា នៅ​កម្ពុជា ដែល​អាច​រៀបចំឡើង បន្ទាប់ពី​ចូលរួម​កម្មវិធី​ស្រាយ​បួស​ជាមួយ​អ្នក​កាន់សាសនា​ឥស្លាម នៅ​ថ្ងៃទី​១៤ ខែមិថុនា​ខាង​មុន​។

​យ៉ាងណាក៏ដោយ ប្រមុខ​រដ្ឋាភិបាល​ក៏​ទទូច​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ភាគច្រើន​កាន់សាសនា​ព្រះពុទ្ធ កុំ​រិះគន់​ចំពោះ​គម្រោង​ជួប​គ្រិ​ស្តិ​សាសនិកជន​នាពេលនេះ​។ សម្តេច​បាន​មានប្រសាសន៍​យ៉ាងនេះ​ថា​៖«​ខ្ញុំ​សង្ឃឹមថា នឹងមិន​មានការ​តិះ​ទៀន​ខ្ញុំ ក្នុងនាម​ជា​អ្នកទទួលខុសត្រូវ​ដឹកនាំ​នយោបាយ​របស់​ប្រទេសមួយ​»៕