អ្វី​​បណ្ដាល​ឲ្យ​មាន​បាតុភូត​​​ថ្ងៃ​ឬ​លោក​ខែ​បាំង​ឆត្រ​?

ថ្ងៃឬលោកខែបាំងឆត្រជារង្វង់ពន្លឺនៅព័ទ្ធជុំវិញព្រះអាទិត្យឬព្រះចន្ទ ដែលភាសាបច្ចេកទេសរបស់អ្នកវិទ្យាសាស្ត្រហៅថាបាតុភូត Halo។ តើបាតុភូតនោះកើតឡើងដោយសារអ្វី?

អ្វី​​បណ្ដាល​ឲ្យ​មាន​បាតុភូត​​​ថ្ងៃ​ឬ​លោក​ខែ​បាំង​ឆត្រ​?

តាមការឲ្យដឹងពីវិទ្យុ Earth Skyផ្សាយពីវិទ្យាសាស្ត្រនិងធម្មជាតិនៃសហរដ្ឋអាមេរិកបានឲ្យដឹងថា បាតុភូត Halo បានកើតឡើងពី ពពកស្បៃ(cirrus clouds) ដែលជាញឹកញាប់គេឃើញវាកើតមានជាសញ្ញាមុនពេលព្យុះកើតឡើងខិតជិតមកដល់។

ពពកស្បៃនោះមានផ្ទុកគ្រីស្តាល់ដូចទឹកកកតូចល្អិតៗរាប់លាន ដែលបណ្ដាលឲ្យមានដំណើរងាកនៃកាំរស្មី ឬកើតមានចំណាំងប្លាតពេលពន្លឺនៃព្រះអាទិត្យឬព្រះចន្ទចាំងមក បង្កើតជាបាតុភូតនេះឡើង។

អ្វី​​បណ្ដាល​ឲ្យ​មាន​បាតុភូត​​​ថ្ងៃ​ឬ​លោក​ខែ​បាំង​ឆត្រ​?

ណុចសម្គាល់ពិសេសមួយចំនួននៃបាតុភូតថ្ងៃឬលោកខែបាំងឆត្រ ៖ ពេលឃើញបាតុភូតលោកខែបាំងឆត្រ អ្នកអាចសម្គាល់ឃើញថាវាមានពណ៌ក្រហមនៅខាងក្នុងរង្វង់រស្មីនិងពណ៌ខៀវនៅខាងក្រៅរង្វង់។ ដោយឡែកបាតុភូតទាំងលោកខែ ឬថ្ងៃបាំងឆត្រកើតឡើង អ្នកនឹងឃើញមានពន្លឺនាគែមខាងក្នុងរង្វង់មានរាងដិតច្បាស់ ឯពន្លឺខាងក្រៅមានភាពរសាយ សាចមិនច្បាស់ ឯពពកនៅក្បែរជុំវិញទីតាំងលោកខែ ឬថ្ងៃបាំងឆត្រមានពណ៌ខ្មៅជាងពពកធម្មតា៕

អ្វី​​បណ្ដាល​ឲ្យ​មាន​បាតុភូត​​​ថ្ងៃ​ឬ​លោក​ខែ​បាំង​ឆត្រ​? អ្វី​​បណ្ដាល​ឲ្យ​មាន​បាតុភូត​​​ថ្ងៃ​ឬ​លោក​ខែ​បាំង​ឆត្រ​? អ្វី​​បណ្ដាល​ឲ្យ​មាន​បាតុភូត​​​ថ្ងៃ​ឬ​លោក​ខែ​បាំង​ឆត្រ​? អ្វី​​បណ្ដាល​ឲ្យ​មាន​បាតុភូត​​​ថ្ងៃ​ឬ​លោក​ខែ​បាំង​ឆត្រ​? អ្វី​​បណ្ដាល​ឲ្យ​មាន​បាតុភូត​​​ថ្ងៃ​ឬ​លោក​ខែ​បាំង​ឆត្រ​? អ្វី​​បណ្ដាល​ឲ្យ​មាន​បាតុភូត​​​ថ្ងៃ​ឬ​លោក​ខែ​បាំង​ឆត្រ​? អ្វី​​បណ្ដាល​ឲ្យ​មាន​បាតុភូត​​​ថ្ងៃ​ឬ​លោក​ខែ​បាំង​ឆត្រ​? អ្វី​​បណ្ដាល​ឲ្យ​មាន​បាតុភូត​​​ថ្ងៃ​ឬ​លោក​ខែ​បាំង​ឆត្រ​?

ប្រភព៖ sabay

  • អ្វី​​បណ្ដាល​ឲ្យ​មាន​បាតុភូត​​​ថ្ងៃ​ឬ​លោក​ខែ​បាំង​ឆត្រ​?已关闭评论
  • 39 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:ចំនេះដឹង
Tags: