មន្ត្រី​ប៉ូលិស​តូចតាច​ គ្មាន​អំណាច​ និង​ក្រីក្រ​ម្នាក់​ ទទួល​បាន​យុត្តិធម៌​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​នៅ​ស្ថាប័ន​តុលាការ​កំពូល​

​នៅ​ទីបំផុត​ រឿង​ក្តី​ទំនាស់​ដីធ្លី​ដែល​អូស​បន្លាយ​ពេលវេលា​រហូត​ដល់​១០​ឆ្នាំ​នៅ​ស្ថាប័ន​តុលាការ​ មាន​ទំហំ​១១​ម៉ែត្រ​ x​ ៨០​ម៉ែត្រ​ ឋិត​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង​ ឃុំ​ត្រពាំង​ផ្លុ​ង​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​ (​អតីត​ខេត្តកំពង់ចាម​)​ រវាង​លោក​ ទូច​ ញ៉​ ជា​មន្ត្រី​ប៉ូលិស​ពាក់​ស័ក្តិ​៣​ គ្មាន​អំណាច​ និង​គ្មាន​ទ្រព្យ​ម្នាក់​ និង​លោក​ សៀង​ ស៊ី​ថា​ ត្រូវជា​សាច់ញាតិ​របស់​លោក​ឧកញ៉ា​ លឹ​ម​ ហុង​ឈាង​ ជា​សេដ្ឋី​ជាន់​ដី​ផ្អៀង​នៅ​តំបន់​ច្រក​ទ្វារ​ព្រំដែន​ត្រពាំង​ផ្លុ​ង​នោះ​ ត្រូវ​បាន​ស្ថាប័ន​តុលាការ​កំពូល​មាន​ឯកឧត្តម​ ឌិ​ត​ មុន្ទី​ ជា​ប្រធាន​ និង​ឯកឧត្តម​ គង់​ ស្រ៊ី​ម​ ជា​អនុប្រធាន​តុលាការ​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ ព្រមទាំង​ចៅក្រម​ប្រឹក្សា​ចំនួន​៨​នាក់​ទៀត​ វិនិច្ឆ័យ​សេចក្តី​ផ្តល់​យុត្តិធម៌​ជូន​លោក​ ទូច​ ញ៉​ ពោល​គឺ​សម្រេច​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​លោក​ ទូច​ ញ៉​ កាន់កាប់​ជា​កម្មសិទ្ធិ​ (​លោក​ ទូច​ ញ៉​ ជា​ភាគី​ចុង​ចម្លើយ​ ឈ្នះក្តី​លើ​លោក​ សៀង​ ស៊ី​ថា​ ជា​ភាគី​ដើមចោទ​)​ ដោយ​សាលដីកា​រដ្ឋប្បវេណី​លេខ​១២៣"​ឈ​"​ ចុះ​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០១៦​ របស់​តុលាការ​កំពូល​ ។​

​ពាក់ព័ន្ធ​នឹង​សំណុំរឿង​វិវាទ​ដីធ្លី​ខាងលើ​ គឺ​លោក​ សៀង​ ស៊ី​ថា​ ត្រូវជា​សាច់ញាតិ​របស់​លោក​ឧកញ៉ា​ លឹ​ម​ ហុង​ឈាង​ ជា​សេដ្ឋី​ជាន់​ដី​ផ្អៀង​នៅ​ច្រក​ទ្វារ​ព្រំដែន​ខ្មែរ​-​យួន​ត្រពាំង​ផ្លុ​ង​ ប្តឹង​ទៅ​សាលាដំបូង​ខេត្តកំពង់ចាម​ នា​ឆ្នាំ​២០០៦​ ទាមទារ​សិទ្ធិ​គ្រប់គ្រង​ទីតាំង​ដី​ទំនាស់​ និង​ឲ្យ​ក្រុម​គ្រួសារ​លោក​ ទូច​ ញ៉​ រុះរើ​សំណង់ផ្ទះ​សម្បែង​ ព្រមទាំង​ចាក​ចេញពី​ទីតាំង​ដី​ទំនាស់​ ។​ ចាប់តាំងពី​សាលាដំបូង​ខេត្តកំពង់ចាម​ (​សាលក្រម​រដ្ឋប្បវេណី​ ចុះ​ថ្ងៃ​ទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០០៦​ មាន​លោក​ ថោ​ង​ អុល​ ជា​ចៅក្រម​ជំនុំជម្រះ​)​ រហូត​ដល់​សាលាឧទ្ធរណ៍​(​សាលដីកា​រដ្ឋប្បវេណី​លេខ​១៦"​ង​"​ ចុះ​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១០​ មាន​លោក​ចៅក្រម​ ឃុន​ លាង​ម៉េ​ង​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​លោក​ សំរឹទ្ធិ​ សុផល​ ព្រមទាំង​លោកស្រី​ ចាន់​ ម៉ា​ឌី​ណា​ ជា​ចៅក្រម​ប្រឹក្សា​ និង​សាលដីកា​រដ្ឋប្បវេណី​លេខ​២៧​ក្រ​VI​ "​រ​"​ ចុះ​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១២​ មាន​លោក​ចៅក្រម​ យន់​ ណា​រ៉ុ​ង​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​លោក​ ញូ​ង​ ធុ​ល​ ព្រមទាំង​លោក​ តាំង​ ស៊ុន​ឡាយ​ អតីត​ចៅក្រម​សាលាឧទ្ធរណ៍​ ជា​ចៅក្រម​ប្រឹក្សា​)​ សុទ្ធតែ​បាន​វិនិច្ឆ័យ​សេចក្តី​ឲ្យ​លោក​ ទូច​ ញ៉​ ចាញ់ក្តី​លោក​ សៀង​ ស៊ី​ថា​ ជា​ដរាប​ ។​

​យោង​តាម​ការ​អង្កេត​ស្រាវជ្រាវ​ជាក់ស្តែង​របស់​រាជរដ្ឋាភិបាល​ តាម​រយៈ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដូច​មាន​បញ្ជាក់​ក្នុង​ខ្លឹមសារ​លិខិត​លេខ​០១​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១១​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទូល​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ៖​ ទីតាំង​ដី​ទំនាស់​ត្រូវ​បាន​លោក​ ទូច​ ញ៉​ កាន់កាប់​ និង​រស់នៅ​រហូត​ដល់​បច្ចុប្បន្ន​ ហើយ​ដំណើរការ​ចេញ​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខក​.​ច​០០៦០៦៩​ (BI 0025)​ ចុះ​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០០០​ ជាន់​លើ​ដី​របស់​លោក​ ទូច​ ញ៉​ ដែល​កំពុង​រស់នៅ​ ។​

​មូលដ្ឋាន​នៃ​ការ​អង្កេត​ស្រាវជ្រាវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដូច​មាន​បញ្ជាក់​ក្នុង​ស្មារតី​លិខិត​លេខ​០១​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១១​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ទូល​ថ្វាយ​សម្តេច​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ បាន​ក្លាយជា​ពន្លឺ​សំខាន់​សម្រាប់​ការ​ពិចារណា​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​ បូក​រួម​ជាមួយនឹង​ការ​វិនិច្ឆ័យ​ប្រកបដោយ​គតិបណ្ឌិត​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ផង​នោះ​ ទើប​ស្ថាប័ន​តុលាការ​កំពូល​បាន​សម្រេច​ផ្តល់​យុត្តិធម៌​ទាំងស្រុង​ជូន​លោក​ ទូច​ ញ៉​ ជា​មន្ត្រី​ប៉ូលិស​តូចតាច​គ្មាន​អំណាច​ និង​ក្រីក្រ​ម្នាក់​ ដោយ​សាលដីកា​រដ្ឋប្បវេណី​លេខ​១២៣"​ឈ​"​ ចុះ​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០១៦​ ។​

​នេះ​គឺជា​រូបភាព​នៃ​ការ​វិនិច្ឆ័យ​សេចក្តី​ប្រកបដោយ​គតិបណ្ឌិត​មួយ​ក្នុង​សំណុំរឿង​វិវាទ​ដីធ្លី​របស់​ស្ថាប័ន​តុលាការ​កំពូល​ ដែល​បាន​ផ្តល់​យុត្តិធម៌​ជូន​ដល់​ជន​តូចតាច​ គ្មាន​អំណាច​ និង​ក្រីក្រ​ម្នាក់​ ៕​

មន្ត្រី​ប៉ូលិស​តូចតាច​ គ្មាន​អំណាច​ និង​ក្រីក្រ​ម្នាក់​ ទទួល​បាន​យុត្តិធម៌​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​នៅ​ស្ថាប័ន​តុលាការ​កំពូល​

មន្ត្រី​ប៉ូលិស​តូចតាច​ គ្មាន​អំណាច​ និង​ក្រីក្រ​ម្នាក់​ ទទួល​បាន​យុត្តិធម៌​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​នៅ​ស្ថាប័ន​តុលាការ​កំពូល​

មន្ត្រី​ប៉ូលិស​តូចតាច​ គ្មាន​អំណាច​ និង​ក្រីក្រ​ម្នាក់​ ទទួល​បាន​យុត្តិធម៌​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​នៅ​ស្ថាប័ន​តុលាការ​កំពូល​

មន្ត្រី​ប៉ូលិស​តូចតាច​ គ្មាន​អំណាច​ និង​ក្រីក្រ​ម្នាក់​ ទទួល​បាន​យុត្តិធម៌​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​នៅ​ស្ថាប័ន​តុលាការ​កំពូល​

មន្ត្រី​ប៉ូលិស​តូចតាច​ គ្មាន​អំណាច​ និង​ក្រីក្រ​ម្នាក់​ ទទួល​បាន​យុត្តិធម៌​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​នៅ​ស្ថាប័ន​តុលាការ​កំពូល​

Related