ប៉េងប៉ោះ​ខ្មៅ ៖ ឱសថ​ទិព្វ​ដ៏​ល្អ​អស្ចារ្យ​សម្រាប់​សុខភាព

ពូជប៉េងប៉ោះសំបកខ្មៅ , ស្នូលក្រហមត្រូវបានចាត់ទុកជាកំពូលអាហារមួយមានប្រយោជន៍បំផុតសម្រាប់សុខភាព , នេះបើតាមពួកអ្នកវិទ្យាសាស្ត្រកសិកម្មបានអះអាង ។ ពេលនៅតូចផ្លែប៉េងប៉ោះខ្មៅនៅតែមានពណ៌បៃតងដូចធម្មតា , ប៉ុន្តែវានឹងប្រែសន្សឹមៗទៅជាពណ៌ខ្មៅពេលទុំ ។

វាត្រូវបានលក់ទូលំទូលាយលើកដំបូងលើទីផ្សារកាលពីដើមឆ្នាំនេះ ។ ប៉េងប៉ោះខ្មៅIndio Rose ត្រូវបានព្យាករណ៍ ថានឹងលក់ដាច់ខ្លាំង ដូចជាកំពូលអាហារមួយប្រភេទ ។ ប៉េងប៉ោះខ្មៅមានប្រសិទ្ធភាពប្រឆាំងជំងឺមហារីក , ទឹកនោមផ្អែម និងជំងឺធាត់យ៉ាងល្អប្រសើរ ។

Alfie Jackson ជំនួយការផ្នែកផលិតផលរបស់ក្រុមហ៊ុន Soutton Seeds ដែលជាក្រុមហ៊ុនលក់ចេញប៉េងប៉ោះខ្មៅដំបូងនៅអង់គ្លេសឲ្យដឹងថា ៖ ///”វាមិនផ្អែមដូចប៉េងប៉ោះក្រហមតែមានរសជាតិជាង ។ ប៉េងប៉ោះខ្មៅសមស្របបំផុតសម្រាប់ទទួលទានជាមួយម្ហូបអាំងឬសាឡាត់///” ។

លើពិភពលោកបានមានប្រភេទប៉េងប៉ោះខ្មៅមួយចំនួន , ប៉ុន្តែពុំទាន់បន្សុទ្ធ ។ Indio Rose ត្រូវបានអះអាងជាប៉េងប៉ោះខ្មៅ ///”ពិតប្រាកដ///” និងជាពូជខ្មៅបំផុត ៕

ប្រភព៖ iknow

  • ប៉េងប៉ោះ​ខ្មៅ ៖ ឱសថ​ទិព្វ​ដ៏​ល្អ​អស្ចារ្យ​សម្រាប់​សុខភាព已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:សុខភាព
Tags: