ប្រើ​អាស្ពៀរីន​ប្រចាំថ្ងៃ បង្ក​ផល​អាក្រក់​ច្រើនជាង​ល្អ

យោងតាមការសិក្សាថ្មីមួយ ដោយក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសបាន ឱ្យដឹងថា មនុស្សដែលមានសុខភាពល្អ ទទួលទានថ្នាំអាស្ពៀរីន aspirin ជាប្រចាំ ដើម្បីការពារជំងឺគាំងបេះដូង ប្រហែលជាធ្វើឱ្យប៉ះពាល់ដល់រាងកាយ របស់ពួកគេច្រើនជាងផលល្អ ។ ក្រុមអ្នកស្រាវជ្រាវបានរក ឃើញថា អត្រាធ្លាក់ឈាមដោយសារ តែការទទួលទានថ្នាំអាស្ពៀរីន ជាប្រចាំ ទៅលើមនុស្សដែលមានសុខភាពល្អ ôមិនអាចត្រូវ បានគាំទ្រទេõ តែយ៉ាង ណាពួកគេមិនបានជំទាស់ការប្រើថ្នាំ នេះទៅលើអ្នកជំងឺដែលមានប្រវត្តិមានបញ្ហាសរសៃឈាម ។ លទ្ធផលនៃការសិក្សាដែល មានឈ្មោះថា Aspirin for Asymptoma-tic Atherosclerosis(AAA) បានបន្ថែម ទៅលើការពិភាក្សាដែលប្រើពេលដ៏យូរអំពីថា តើគ្រោះថ្នាក់ដែលអាចកើត មានក្នុងការប្រើថ្នាំអាស្ពៀរីនអាចមាន ច្រើនជាងអត្ថប្រយោជន៍ក្នុងការកាត់ បន្ថយអត្រាឈាមកក ។

សាស្ត្រាចារ្យភីធើ វ៉េសប៊ឺហ្គ ប្រធានផ្នែកវេជ្ជសាស្ត្រនៅ British Heart Foundation ដែលបានផ្តល់មូលនិធិ ដល់ការស្រាវជ្រាវនេះបាននិយាយថា ôយើងដឹងថា អ្នកជំងឺដែលមានរោគ សញ្ញាជំងឺសរសៃឈាមដូចជារោគចុក ដើមទ្រូង ជំងឺគាំងបេះដូង ឬជំងឺដាច់ សរសៃឈាមក្នុងខួរក្បាល អាចកាត់ បន្ថយអត្រានៃការកើតបញ្ហាបន្ថែមទៀត របស់ពួកគេ ដោយការទទួលទានថ្នាំ អាស្ពៀរីនក្នុងបរិមាណតិចតួចរៀង រាល់ថ្ងៃ ។ លទ្ធផលនៃការសិក្សានេះ ស្របគ្នាជាមួយនឹងការណែនាំនាពេលបច្ចុប្បន្នរបស់យើងដែលមនុស្សមិន មានរោគសញ្ញា ឬត្រូវបានធ្វើរោគវិភាគ រកឃើញជំងឺសរសៃឈាម ឬជំងឺបេះដូងនោះ មិនគួរលេបថ្នាំអាស្ពៀរីនទេ ពីព្រោះអត្រាធ្លាក់ឈាមអាចមានច្រើន ជាងផល ប្រយោជន៍ ។

ការសិក្សានេះត្រូវបានដឹកនាំ ដោយសាស្ត្រាចារ្យហ្គឺរី ហ្វូវកេសមកពី Wolfson Unit ដើម្បីទប់ស្កាត់ជំងឺសរសៃឈាមផ្នែកខាង ក្រៅនៅក្រុង Edinburgh ប្រទេសស្កុតឡែន ហើយត្រូវ បានធ្វើបទបង្ហាញនៅឯសន្និសីទស្តីពី ការសិក្សាជំងឺបេះដូងនៃសង្គមអឺរ៉ុបនៅ ក្នុងទីក្រុងបាសេឡូណា កាលពីថ្ងៃ អាទិត្យ ។ ការសិក្សានេះចូលរួមដោយ បុរសនិងស្ត្រីចំនួន៣.៣៥០នាក់ ដែល មានអាយុពី៥០ឆ្នាំទៅ៧៥ឆ្នាំ ។ពួកគេត្រូវបានផ្តល់ឱ្យជាប្រចាំ ទាំងថ្នាំអាស្ពៀរីនទម្ងន់១០០មិល្លីក្រាម ឬថ្នាំបញ្ឆោត ហើយត្រូវបានតាមដាន អស់រយៈពេល៨ឆ្នាំ ។នៅពេលដែលគ្មានភាពខុស ប្លែកគ្នានៅក្នុងចំនួននៃជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺ សរសៃឈាមនិងបេះដូងផ្សេង ទៀត កើតមាននោះ ការធ្លាក់ឈាមដ៏សំខាន់ បានកើតឡើង២ភាគរយលើក្រុមអ្នក ដែលប្រើថ្នាំអាស្ពៀរីន បើប្រៀបធៀប ទៅនឹងអត្រា១,២ភាគរយ ដែលកើត មានលើក្រុមអ្នកដែលប្រើថ្នាំបញ្ឆោត ៕

ប្រភព៖ iknow

  • ប្រើ​អាស្ពៀរីន​ប្រចាំថ្ងៃ បង្ក​ផល​អាក្រក់​ច្រើនជាង​ល្អ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:សុខភាព
Tags: