ប្រជាជន​ស្វី​ស​មិន​ត្រូវការ «​កញ្ចប់​ថវិកា​» ប្រចាំខែ​ដែល​រដ្ឋាភិបាល​ឲ្យ Free នោះឡើយ​ និពន្ធដោយ : សៅ ផលនិស្ស័យ       June-06-2016, 9:59 pm         4267

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រជាជន​ស្វី​ស​មិន​ត្រូវការ «​កញ្ចប់​ថវិកា​» ប្រចាំខែ​ដែល​រដ្ឋាភិបាល​ឲ្យ Free នោះឡើយ​​ប្រជាជន​ស្វី​សភាគ​ច្រើន​បាន​បោះឆ្នោត​ទាត់ចោល​គំនិត​ផ្តួចផ្តើម​សន្តិសុខ​សង្គម​ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​កញ្ចប់​ថវិកា​ប្រចាំខែ​ដល់​យុ​វ័យ ដើម្បី​ធានាថា ពួកគេ​អាច​រស់ សុខ​ស្រួល​ទោះ​បាត់បង់​ការងារ​។ ប្រជាជន​ស្វី​ស​មិន​យល់ថា បើ​មាន​គោលនយោបាយ​បែបនេះ អាចធ្វើ​ឲ្យ​ប្រជាជន​ច្បាស់​ជា​ខ្ជិល​ធ្វើការ​ឡើយ តែ​គេ​បារម្ភ​ថា​វា​នឹង​ទាក់ទាញ​ជនអន្តោប្រវេសន៍​កាន់តែច្រើន​មក​រស់នៅ​ប្រទេស​ស្វី​ស​។

សូមស្ដាប់ព័ត៌មានលម្អិត៖

«​រដ្ឋាភិបាល​ផ្តល់​លុយ​ប្រចាំខែ​ឲ្យ​ទទេៗ​ឬ​?»  ប្រជាជន​ស្វី​ស​មិន​ត្រូវការ​ឡើយ​ការផ្តល់​ឲ្យ​កញ្ចប់​លុយ​ប្រចាំខែ​ទទេៗ​បែបនេះ​។ ប្រជាជន​ស្វី​សភាគ​ច្រើន​បាន​និយាយថា ទេ ក្នុងការ​បោះឆ្នោត​ប្រជាមតិ​សម្រេច​ថា​តើ​គួរ​ទទួលយក​កម្មវិធី​សុវត្ថិភាព​សង្គម​«​ចំណូល​ជា​មូលដ្ឋាន​សកល​»​នេះ​ឬ​អត់ កាលពី​ចុង​សប្តាហ៍​មុន​។​

​តាមពិតទៅ វា​អាច​ថា​ជា​រឿង​ចំឡែក​ដែរ នៅពេលដែល​រដ្ឋាភិបាល​មាន​គម្រោង​ផ្តល់​កញ្ចប់​ថវិកា​ដល់​ក្រុម​យុ​វ័យ​ដែល​កំពុង​ស្វះ​ស្វែងរក​ការងារ​ធ្វើ​។ ប៉ុន្តែ​សម្រាប់​ប្រទេស​អ្នកមាន​ទ្រព្យសម្បត្តិ​ហូរហៀរ​ដូច​ស្វី​ស វា​ជា​រឿង​ចាំបាច់​សម្រាប់​ការពារ​ពលរដ្ឋ​ខ្លួន​ដែល​អាច​បាត់បង់​ការងា​រ ក្នុងពេលដែល​សេដ្ឋកិច្ចពិភពលោក​នៅ​មិនមាន​ស្ថិរភាព​នៅឡើយ​។​

​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លទ្ធផល​បង្ហាញថា ប្រជាជន​ស្វី​ស​ប្រហែល ២២​ភាគរយ​បុ​ណ្ណោះ​ដែល​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ​។  ប្រជាជន​ដែល​បោះឆ្នោត​គាំទ្រ​នេះ យល់ថា វា​ជា​គោលនយោបាយ​ត្រឹមត្រូវ​ដើម្បី​ជួយ​ឲ្យ​អ្នកមាន​ចំណូល​ទាប​និង​ធ្វើ​ការងារ​ដើម្បី​ទ្រទ្រង់​គ្រួសារ​ទាំងមូល​នោះ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ខាងលើ​ដដែល កញ្ចប់​លុយ​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​នេះ​មាន​ទំហំ​ប្រហែល ២៥០០​ដុល្លារ​អាមេរិក ដែល​ថវិកា​នេះ​ផ្តល់​ឲ្យ​យុ​វ័យ​ស្វី​ស និង​ជនបរទេស​ដែល​រស់នៅក្នុង​ប្រទេស​ស្វី​ស​ស្របច្បាប់​ចាប់ពី ៥​ឆ្នាំ​ឡើង​។ ហើយ​បើ​ពួកគេ​មានកូន កូន​ម្នាក់ៗ​ទទួលបាន​ថវិកា​បន្ថែម ៦៤០ ដុល្លារ​ទៀត​។​

​ថ្វីបើ​វា​ជា​គោលនយោបាយ​សន្តិសុខ​សង្គម​ក៏ដោយ ប្រជាជន​ស្វី​ស​មើលឃើញថា គោលនយោបាយ​ផ្តល់​លុយ​ទទេៗ នេះ​មិន​សម បច្ចុប្បន្ន​ឡើយ​។ មិនមែន​ពួកគេ​យល់ថា ការផ្តល់​លុយ​ទទេៗ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ខ្ជិលច្រអូស​ទេ​។​ផ្ទុយទៅវិញ គេ​ភ័យ​ថា វា​នឹងធ្វើ​ឲ្យ​ប្រទេស​ស្វី​ស​កាន់តែ​ទាក់ទាញ​ខ្លាំង​សម្រាប់​ជនអន្តោប្រវេសន៍ បរទេស​។ ពេល​រដ្ឋាភិបាល​ផ្តល់​ថវិកា​ឲ្យ​ទទេៗ​រាល់​ខែ ហើយ​ប្រជាជនមាន​ស្តង់ដា​ជីវភាព​ខ្ពស់​ទៀត អ្នកណា​មិន​ចង់​ប្រាថ្នា​មក​រស់នៅ​ប្រទេស​ស្វី​ស​?

​កន្លងមក ប្រជាជន​ស្វី​ស​ក៏បាន​បោះឆ្នោត​បដិសេធ គម្រោង​បង្កើន​ប្រាក់ខែ​គោល និង​ការស្នើសុំ​បង្កើន​ថ្ងៃ​ឈប់សម្រាក​បាន​ប្រាក់ខែ ពី​៤​សប្តាហ៍ ទៅ ៦​សប្តាហ៍​ផងដែរ​។

​ការបោះឆ្នោត​ស្ទង់​មតិ​ប្រជាជន​ជា​រឿង​សាម​ញ្ញាស​ម្រា​ប់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​ស្វី​ស​។ បើសិនជា​ពួកគេ​ចង់​ស្នើសុំ​កែ​ចំណុច​ឬ​មាត្រា​ណាមួយ​នៃ​រដ្ឋធម្មនុញ្ញ ពួកគេ​គ្រាន់តែ​ប្រមូល​ហត្ថលេខា​បាន ១​សែន​នាក់​ក្នុងពេល​១៨​ខែ​។ ក្រោយ​មាន​ហត្ថលេខា​គ្រប់គ្រាន់ ស្ថាប័ន​ពាក់ព័ន្ធ​នឹងដាក់​សំណើរ​បោះឆ្នោត​ថ្នាក់ជាតិ​តែម្តង​៕