ប្រធានាធិបតី​ថ្មី​ហ្វីលីពីន​៖ ប្រជាជន ក៏មាន​សិទ្ធិ​សម្លាប់​ជនល្មើស​ជួញដូរ​គ្រឿងញៀន​បានដែរ និពន្ធដោយ : ទេព អ៊ីវិសាល       June-06-2016, 10:39 pm         596

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រធានាធិបតី​ថ្មី​ហ្វីលីពីន​៖ ប្រជាជន ក៏មាន​សិទ្ធិ​សម្លាប់​ជនល្មើស​ជួញដូរ​គ្រឿងញៀន​បានដែរ​ក្រៅពី​សមត្ថកិច្ច​ដែល​រួមមាន​នគរបាល និង​យោធា លោក​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ (Rodrigo Duterte) បាន​បើកដៃ​ឲ្យ​សាធារណជន​អាចមាន​សិទ្ធិ​សម្លាប់​ជនល្មើស​ជួញដូរ​គ្រឿង ញៀន​។ នេះ គឺជា​យុទ្ធសាស្ត្រ​បង្ក្រាប​ឃោរឃៅ​មួយ​ដើម្បី​លុបបំបាត់​ការជួយ​ដូរ​គ្រឿងញៀន​ក្នុងប្រទេស​ហ្វីលីពីន​ក្រោម​រដ្ឋបាល​របស់លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ។

​លោក​ប្រធានាធិបតី​ត្រៀម​កាន់តំណែង រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នៅ​ថ្ងៃទី​០៤ ខែមិថុនា កន្លងទៅ បាន​ទទូច​ឲ្យ​សាធារណជន​ចូលរួម​យុទ្ធនា​ការប្រឆាំង និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន ដោយបាន​អនុញ្ញាត​ឲ្យ ប្រជាជនមាន​សិទ្ធិ​សម្លាប់​អ្នក​ចែកចាយ​គ្រឿងញៀន​បាន​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន AFP​។

​លោក​អភិបាលក្រុង ដា​វ៉ា​វ រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ត្រូវបាន​សភា​ហ្វីលីពីន ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នៅ​ថ្ងៃទី ៣០ ខែឧសភា ដោយ​លោក បានទទួល​ជ័យជម្នះ​លើ​ការបោះឆ្នោត​នៅ​ថ្ងៃទី​០៩​ខែឧសភា ហើយ លោក ក្លាយជា​ប្រធានាធិបតី​ទី​១៦​របស់​ហ្វីលីពីន​។ លោក ឌើ​ទើ​តេ នឹង​ចូល​ស្បថ​កាន់តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែមិថុនា ខាងមុខ​។​

​លោក ឌើ​ទើ​តេ ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​ហ្វីលីពីន​ភាគច្រើន ដោយសារ​គោលនយោបាយ​របស់លោក ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ដែល​កំពុងតែ​កើតមាន​ច្រើន​នៅក្នុង​ប្រទេស​ហ្វីលីពីន ។ ក្នុងនោះ ក៏​រួមបញ្ចូល​ទាំង​ការលុបបំបាត់​បទល្មើស​ជួញដូរ​គ្រឿងញៀន​ដែល​លោក​សន្យាថា​បង្ក្រាប​ឲ្យ​អស់​ត្រឹម​រយៈពេល​៦​ខែ​ប៉ុណ្ណោះ​។ លោក ឌើ​ទើ​តេ បានប្រកាសថា​នៅពេល​លោក កាន់តំណែង​នឹង មាន​«​សង្គ្រាម​បង្ហូរ​» និង​«​ការសម្លាប់​រង្គាល​»​។ ហើយ​នោះ​គឺ ការសម្លាប់​ជនល្មើស​ជួញដូរ​គ្រឿងញៀន ។​

​អ្វី​គួរកត់សម្គាល់​នោះ ខុសពី​មុន ដែល​លោក បានដាក់​បញ្ជា​ឲ្យ​តែ​អាជ្ញា​ធរមាន​សមត្ថកិច្ច​អាចមាន​សិទ្ធិ​បាញ់សម្លាប់​អ្នកជួញដូរ​គ្រឿងញៀន ប្រជាជន​ក៏ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​ចូលរួម និង​ផ្តល់​សិទ្ធិ​នេះដែរ​។

​លោក ឌើ​ទើ​តេ បាន​បញ្ជាក់ថា «​ប្រសិនបើ​ពួកគេ​(​ជនល្មើស​) គឺជា​អ្នកជិតខាង​អ្នក សូម​ហៅ​យើង​(​ប៉ូលិស​) ឬ អ្នក ធ្វើ​(​បង្ក្រាប​) ដោយ​ខ្លួនឯង ប្រសិនបើ​អ្នកមាន​កាំភ្លើង​។ អ្នក មានការ​គាំទ្រ​ពី ខ្ញុំ​»​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​បន្ថែម​ដែរ​ថា លោក ឌើ​ទើ​តេ ក៏បាន​អះអាង​ដែរ​ថា «​ប្រសិនបើ​គេ វាយតប​វិញ អ្នក​អាច​សម្លាប់​គេ ហើយ ខ្ញុំ នឹង​ផ្តល់​មេដាយ​មួយ​សម្រាប់​អ្នក​»​។​

​ក្រៅពី​ការផ្តល់​មេដាយ លោក ឌើ​ទេ​តេ ក៏​សន្យា​ផ្តល់រ​ង្វាន់​ផ្សេងទៀត​ផងដែរ​។ លោក បាន​បញ្ជាក់ថា «​ខ្ញុំ នឹង​ផ្តល់​ទឹកប្រាក់ ៥ លាន​ប៉េ​សូ (​ប្រមាណ​១០៧០០០​ដុល្លារ​)​សម្រាប់​ការសម្លាប់​មេក្លោង​គ្រឿង ញៀន​ម្នាក់​។ តែ​ប្រសិន​គេ នៅមាន​ជីវិត អញ​អ្នកនឹង​ទទួលបាន​ត្រឹមតែ ៤.៩៩៩ លាន​ប៉េ​សូ​»៕