កម្ពុជាបានរៀបចំឯកសារដាក់ល្ខោនខោលបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌមនុស្សជាតិរួចហើយ

Videos


រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាសេនាធិការមិនបានមិនអើពើរឿងដាក់ល្ខោនខោល របស់ខ្មែរចូលទៅបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីទៅអង្គការយូណេស្កូហើយបណ្តែតបណ្តោយឲ្យប្រទេសថៃយកល្ខោន ខោលនេះទៅដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះឡើយ ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈឆ្លើយតបវិញដោយអះអាងថាក្រសួងបាននិងកំពុងរៀបចំឯកសារដើម្បីដាក់ល្ខោនខោលជាមួយរបាំនិងក្បាច់គុនខ្មែរមួយចំនួនទៀតទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាយូរមកហើយមិនដូចការនិយាយរបស់បណ្តាញសង្គមមួយចំនួននោះទេ ។

កម្ពុជាបានរៀបចំឯកសារដាក់ល្ខោនខោលបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌមនុស្សជាតិរួចហើយ

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសង្កត់ធ្ងន់ថារាល់ការចុះបញ្ជីបេតិកភណ្ឌពិភពលោកឬបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិត្រូវអនុវត្តន៍តាមគោលការច្បាប់ និងនីតិវិធីចាំបាច់ដែលអង្គការយូណេស្កូតម្រូវឲ្យសម្រាប់គ្រប់ជនជាតិ និងគ្រប់ប្រទេសលើពិភពលោកពុំមែនធ្វើតាមតែការប្រកាសការនឹកឃើញឬតាមអារម្មណ៍រំភើបរបស់អ្នកណាមួយឬប្រទេសណាមួយនោះឡើយ ។

កម្ពុជាបានរៀបចំឯកសារដាក់ល្ខោនខោលបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌមនុស្សជាតិរួចហើយ

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ថា«ក្រុមការងារជំនាញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានខិតខំធ្វើនិងកំពុងធ្វើអស់ពីលទ្ធភាពនិងតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបានក្នុងបំណងដើម្បីការងារផលប្រយោជន៍រួមរបស់ជាតិយើង»។

កម្ពុជាបានរៀបចំឯកសារដាក់ល្ខោនខោលបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌមនុស្សជាតិរួចហើយ

ក្រសួងបានឲ្យដឹងទៀតថា ក្រសួងបានរៀបចំបញ្ជីឈ្មោះទម្រង់បេតិកភណ្ឌវប្បធម៌ អរូបីជាអាទិភាពមួយចំនួនទៀត មានជាអាទិ៍ ល្ខោនស្បែកធំ ល្ខោនខោល ចាប៉ីដងវែង និង តម្បាញត្រ ។ល។ ត្រៀមដាក់ស្នើទៅអង្គការយូណេស្កូរួចទៅហើយ ។ ជាលទ្ធផលរបាំព្រះរាជទ្រព្យ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិល្ខោនស្បែកធំត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីឆ្នាំ ២០០៣ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ និងល្បែងទាញព្រ័ត្រ នៅ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ ។ កាលពីខែមីនា ឆ្នាំ២០១៥ ក្រសួងក៏បានបញ្ជូនឯកសារចាប៉ីដងវែងដែលបានរៀបចំសព្វគ្រប់ទៅអង្គការយូណេស្កូហើយកំពុងធ្វើការសិក្សាចងក្រងឯកសារដែលជាអាទិភាពបន្តទៀតដូចជាក្បាច់គុនល្បុក្កតោ ភ្លេងអារក្ស និងល្ខោនខោល ដើម្បីចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៅឆ្នាំខាងមុខ ។

កម្ពុជាបានរៀបចំឯកសារដាក់ល្ខោនខោលបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌមនុស្សជាតិរួចហើយ

ពាក់ព័ន្ធនឹងល្ខោនខោលនេះដែរ នៅថ្ងៃទី៥ ខែមិថុនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាតាមរយៈ Facebook របស់សម្តេច ក៏បានឆ្លើយតបនូវការព្រួយបារម្ភ ពីបងប្អូនជនរួមជាតិអំពី«ល្ខោនខោលខ្មែរ»បន្ទាប់ពីឮ ណឹងថាប្រទេសថៃប្រុងដាក់បញ្ចូលល្ខោនខោលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូដែរដោយសម្តេចបានលើកឡើងថារាជរដ្ឋាភិបាល កំពុងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការការពារផលប្រយោជន៍ជាតិដោយបាន រៀបចំឯកសារដាក់ល្ខោនខោលទៅអង្គការ យូណេស្កូនៅពេលខាងមុខនេះ។ មិនដូចអ្វីដែលលើកឡើងក្នុង Facebook ថារាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់នោះទេ ៕ សុថាត់

កម្ពុជាបានរៀបចំឯកសារដាក់ល្ខោនខោលបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌមនុស្សជាតិរួចហើយ