គ្រោះថ្នាក់​ពេល​កិន​ថ្នាំ​គ្រាប់​និង​ដោះ​សម្បក​ថ្នាំ

ស្ថិតិបង្ហាញថា មានមនុស្សចាស់ប្រមាណ៦០ភាគរយជួបបញ្ហាពេលលេបថ្នាំ។ ដូច្នេះហើយមនុស្សជាច្រើនបានយកថ្នាំទៅកិនឲ្យម៉ដ្ឋ ឬដោះសម្បកថ្នាំចេញ ដើម្បីឱ្យស្រួលលេប។ ប្រការនេះអាចគ្រោះ ថ្នាក់បំផុត។តាមក្រុមជំនាញការសុខាភិបាលឲ្យដឹងថា ប្រសិនជាអ្នកប្រើមានការពិបាកលេបថ្នាំគ្រាប់នោះ គេគួរប្តូរទៅប្រើប្រភេទថ្នាំទឹក, ថ្នាំហឺត, ថ្នាំបិទជ្រាបតាមស្បែក… ព្រោះការកិនថ្នាំដើម្បីផឹក វានឹងបង្កផលវិបាកធ្ងន់ និងថែមទាំងអាចបណ្តាលឱ្យបាត់បង់ជីវិតទៀតផង។ មូលហេតុ គឺដោយសារថ្នាំជាច្រើនប្រភេទត្រូវបានផ្សំជាគ្រាប់, សំដៅកែសម្រួលល្បឿនថ្នាំជ្រាបចូលទៅក្នុងប្រព័ន្ធចរាចរឈាម។ ពេលថ្នាំត្រូវកិន ល្បឿនថ្នាំជ្រាបប្រែប្រួល ហើយអ្នកប្រើប្រាស់ងាយត្រូវពុលដោយសារប្រើហួសកម្រិត។ ពពួកថ្នាំប្រើប្រាស់តែម្តងក្នុងមួយថ្ងៃ តែងត្រូវបានផ្សំជាគ្រាប់យ៉ាងពិសេស សំដៅជួយឱ្យសារជាតិរំញោចចូលទៅក្នុងឈាមសន្សឹមៗ និងស្មើ ក្នុងរង្វង់២៤ម៉ោង។ ពេលកិន, កម្រិតថ្នាំត្រូវជ្រាបចូលដំបូងយ៉ាងខ្ពស់ រួចហើយពុំមាននៅសល់អ្វីសម្រាប់អំឡុងពេលនៅសល់។

ខាងក្រោមនេះ ជាប្រភេទថ្នាំមួយចំនួនដែលអ្នកប្រើប្រាស់ត្រូវចងចាំមិនភ្លេចថា ដាច់ខាតមិនត្រូវកិន ឬដោះសម្បកថ្នាំចេញ : Tamoxifen (ច្រើនត្រូវបានចេញវេជ្ជបញ្ជាសម្រាប់អ្នកជំងឺមហារីកដោះ, អ្នកកិនអាចហឺតចូលកម្ទេចថ្នាំ ហើយប្រសិនជាអ្នកកំពុងមានផ្ទៃពោះ គឺគ្រោះថ្នាក់បំផុត), Morphine (ប្រើសម្រាប់បន្ថយការឈឺចាប់ក្នុងបណ្តាករណីឈឺចាប់ធ្ងន់ធ្ងរ ដូចជាមហារីក ប្រសិនកិន នឹងត្រូវហួសកម្រិត ព្រោះ Morphine ត្រូវបានស្រូបចូលសរីរាង្គយ៉ាងរហ័ស), Nifedipine (ឱសថប្រើសម្រាប់ព្យាបាលឈឺចុកដើមទ្រូង និងលើសឈាម ប្រសិនកិនទៅជាម្សៅ, អ្នកប្រើប្រាស់ងាយនឹងគ្រោះថ្នាក់ ត្រូវស្ត្រូក ឬគាំងបេះដូង, ស្រាលជាង គឺឈឺក្បាល, ងងឹតមុខ)។ ចំណែកពពួកឱសថដែលមានសរសេរអក្សរ ឬតួលេខដូចជា: 12-hour, 24-hour, CC, CD, CR, ER, LA, Retard, SA, Slo-, SR, XL,…នោះ, ដាច់ខាតមិនត្រូវកិន ឬក៏ដោះសម្បកចេញដីម្បីយកម្សៅផឹក៕

ប្រភព៖ iknow

  • គ្រោះថ្នាក់​ពេល​កិន​ថ្នាំ​គ្រាប់​និង​ដោះ​សម្បក​ថ្នាំ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:សុខភាព
Tags: