តារា​សិចស៊ី Shu Qi សម្រេច​​ប្រកាស​ស្នេហ៍ ក្រោយ​លាក់​បាំង​ជាង​២០​ឆ្នាំ

ពាក្យ​ចចាមអារ៉ាម​ភ្លើង​ស្នេហ៍​រវាង​​កំពូល​​តារា​​សម្ដែង​តៃវ៉ាន់​​ Shu Qi ​និង​​តារា​ហុងកុង Stephen Fung បាន​ស្ថិត​ក្នុង​អាថ៌កំបាំង​និង​​​​ភាព​សង្ស័យ​របស់​មហាជន​ជាង​២០​ឆ្នាំ។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី ៥ ខែ មិថុនា Shu Qi បាន​សម្រេច​ចិត្ត​​ប្រកាស​ចំណង​ស្នេហ៍​នេះ​ជា​ផ្លូវ​ការ​ហើយ។

 

 

តារា​សិចស៊ី Shu Qi សម្រេច​​ប្រកាស​ស្នេហ៍ ក្រោយ​លាក់​បាំង​ជាង​២០​ឆ្នាំ

 

 

តារា​ស្រី​វ័យ​៤០​ឆ្នាំ​បាន​​​បង្ហាញ​ទំនាក់ទំនង​ជាមួយ Stephenជា​សាធារណៈ​តាមរយៈ​ការ​បង្ហោះ​រូប​​លើ​បណ្ដាញ​សង្គម​ ពេល​ពួក​គេ​ទៅលេង​សមុទ្រ​ជាមួយ​គ្នា។ ភ្ជាប់​ជាមួយ​​រូប​ដែល​ប្រកាស​នេះ Shu Qi បាន​សរសេរ​បន្ថែម​ថា​៖”ពិត​ជា​ថ្ងៃ​ល្អ….ផ្ដាំទៅ​​អ្នក​ប្រមាញ់​រូប​ថត សូម​ជ្រើសរើស​រូបភាព​ស្អាត​ៗ​មុន​ពេល​យក​ទៅ​ចុះផ្សាយ ដឹង​នៅ?”

 

ក្រោយ​ពី​ឃើញ​រូប​និង​សារ​ដែល​បង្កប់​ន័យ​ចង់​ប្រកាស​ចំណង​ស្នេហ៍​របស់​តារា​ដែល​ធ្លាប់​ប្រលូក​ក្នុង​​រឿង​ក្ដៅ​សាច់​​រូប​នេះ​ អ្នក​លេង​អ៊ីនធឺណិត​​ជា​ច្រើន​បាន​ចូល​ទៅ​សរសេរ​ពាក្យ​អបអរសាទរ​ផង​ដែរ៕

 

 

តារា​សិចស៊ី Shu Qi សម្រេច​​ប្រកាស​ស្នេហ៍ ក្រោយ​លាក់​បាំង​ជាង​២០​ឆ្នាំ

ចុចអាន៖Shu Qi រំឭក​ប្រវត្តិ​ជូរចត់​​ កាល​ថត​រឿង​អាសអាភាស​យ៉ាង​ជោកជាំ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ asian-enews-portal