Samsung ចេញ Galaxy S7 Active ធន់​​ម៉ាចប់​

Samsung និង​ក្រុមហ៊ុន AT&T បាន​សហការ​គ្នា​ផលិត​ស្មាតហ្វូន Galaxy S7 Active  រឹង​មាំ អាច​ការពារ​ទឹក​ធូលី ភក់ និង​ការ​ប្រេះ​បែក​កញ្ចក់​​បាន​យ៉ាង​ល្អ សម្រាប់​​តម្រូវ​អ្នក​ដែល​និយម​ធ្វើ​ដំណើរ​ផ្សេង​ព្រេង។

 

Samsung ចេញ Galaxy S7 Active ធន់​​ម៉ាចប់​

 

Galaxy S7 Active បាន​បំពាក់​ដោយ​ស្រទាប់ Polycarbonate ផ្នែក​ខាង​មុខ ដែល​អាច​ការពារ​​​ប្រេះ​បែក​កញ្ចក់​ពេល​ធ្លាក់។ លើស​ពី​នេះ S7 Active ក៏​ជឿ​ថា​បំពាក់​លក្ខណៈ​សម្បត្តិ U.S. Military Standard (MIL-STD) ​អាច​ប្រឈម​នឹង​សីតុណ្ហភាព​ខ្ពស់​និង​ទាប និង​ធន់​នឹង​សំណើម​បាន​យ៉ាង​ល្អ។

 

ស្នាតហ្វូន S7 Active បំពាក់​ថ្ម​ធំ 4,000mAh, មេម៉ូរី​ទំហំ 32GB និង RAM 4GB រីឯ​តម្លៃ​ខ្ទង់ ៧៩៥ដុល្លារ ហើយ​ក្រៅ​ពី​នេះ លក្ខណៈ​ផ្សេង​ទៀត​គឺ​ដូចគ្នា​ទៅ​នឹង​ម៉ូដែល S7/S7 Edge ដែរ​ធម្មតា​ដែរ៕

 

Samsung ចេញ Galaxy S7 Active ធន់​​ម៉ាចប់​

 

 

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ Redmondpie